ភ្នំពេញ៖ លោកឧត្តមសេនីយន៍ឯក ស ថេត បានផ្តល់អំណោយប្រគល់ឱ្យអធិការខណ្ឌឫស្សីកែវយកទៅចែកជូនលោកពូ អ្នកមីងដែលជាអតីតយុទ្ធជននៅក្នុងខណ្ឌឫស្សីកែវចំនួន២៤នាក់ដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវមានប្រាប់ឱ្យដឹងថា លោកទទួលអំណោយបន្តិចបន្តួចពី លោកឧត្តមសេនីយ៍ឯក ស ថេត ដើម្បីចែកជូនដល់ លោកពូ អ្នកមីង ដែលជាអតីតយុទ្ធជនបម្រើលើវិស័យនគរបាល ក្នុងខណ្ឌឫស្សីកែវ ដែលមានជីវភាពខ្វះខាត ហើយក៏ដើម្បីរំលឹកនៃការអរគុណដល់ពួកគាត់ដែលបម្រើលើវិស័យនគរបាលនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវយើងនេះបានយ៉ាងល្អផងដែរ ។
លោក ហ៊ាង ថារ៉េត បន្តទៀតថា លោកនឹងធ្វើកម្មវិធីចែកអំណោយបន្តិចបន្តួច នេះជារៀងរាល់ឆ្នាំបន្តទៀតដើម្បីជួយសម្រួលដល់ជីវភាពរបស់លោកពូ អ្នកមីងដែលជាអតីតយុទ្ឌជនក្នុងខណ្ឌឫស្សីកែវ ដោយក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល, អង្ករ១បេ(២៥គ.ក្រ), មី១កេស, ភេសជ្ជៈ១កេស, ទឹកសុទ្ធ១កេស និងទឹកត្រី-ទឹកស៊ីអ៉ីវ២យួរ ជូនដល់អតីតយុទ្ធជននគរបាលខណ្ឌឫស្សីកែវ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានបន្តថានេះជាការដឹងគុណដល់អ៊ំ ពូ មីងដែលជាអតីតយុទ្ឋជនមានបទពិសោធន៍ បើគ្មានអតីតយុទ្ឋជនក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយទេគឺគ្មានថ្ងៃនេះឡើយ។ថ្ងៃនេះយើងមានសុខសន្តិភាពពេញបរិបូរណ៍ក៏ដោយសារអ៊ំ ពូ មីងជាអតីតយុទ្ធជននេះដែរ៕ ដោយ៖ជី ណា