ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ Florida បដិសេធដាក់ឈ្មោះអាកាសយានដ្ឋានតាមការចង់បានរបស់អតីតប្រធានាធិបតី ដូណាល់ត្រាំ​

ចែករំលែក៖

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីនៅកាន់អំណាចបានស្នើដាក់ឈ្មោះ ដូណាល់ ត្រាំ​​ សម្រាប់អាកាសយានដ្ឋាននៅរដ្ឋ Florida ​ ប៉ុន្តែនៅពេលនេះរដ្ឋបាលក្នុងរដ្ឋនេះ បានបដិសេធដាក់ឈ្មោះ​​តាមការចង់បានរបស់លោកត្រាំ​។
តាមសារព័ត៌មាន SCMP ​បានផ្សាយថា អតីតប្រធានាធិបតីត្រាំ ​​មិនអាចសម្រេចគោលបំណងចង់បានអាកាសយានដ្ឋានមួយក្នុងស្រុកកំណើត ដាក់ឈ្មោះរបស់លោក​នោះឡើយ។ គណៈកម្មការ ស្រុក Palm Beach ​មិនគាំទ្រដល់​ការផ្លាស់ប្តូរឈ្មោះអាកាសយានដ្ឋាន Palm Beach International airport ​ទៅជាDonal Trump Airport នោះឡើយ។
ឈ្មោះ​ Palm Beach ​មនុស្សគ្រប់គ្នាបានដឹងថាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ​​និងការរីកចម្រើនក្នុងវិស័យកសិកម្ម ទាំងនេះគឺជា​ចំណុចលេចធ្លោជាងគេក្នុងតំបន់​។​ ចំណែកឈ្មោះ​ Trump international ​គឹជាឈ្មោះ​សមស្របសម្រាប់ទីលានវាយកូនហ្គោលរបស់គ្រួសារត្រាំតែប៉ុណ្ណោះ​ ។
អតីតប្រធានាធិបតី ដូណាល់ ត្រាំ​បានធ្វើឲ្យបាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំងមុនពេលលោកបញ្ចប់ តំណែងប្រធានាធិបតី។ ប្រជាប្រិយភាពកាន់តែធ្លាក់ចុះ​ក្រោយពេលមានអំពើហិង្សា​នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី​៦ខែមករា ហើយលោកជាអ្នកនៅពីក្រោយអំពើហិង្សានោះ​។ កន្លងមក ធនាគារ និងក្រុមហ៊ុនរកស៊ីជាច្រើនបានឈប់សហការរកស៊ីជាមួយគ្រួសារលោកត្រាំផងដែរ៕ ដោយ៖ធី រីណា


ចែករំលែក៖