ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់ផ្ទះសំណាក់ថៃ បូរិន និងខារ៉ាអូខេណាកាហ្សារួមជាមួយ​មេការ​ រកឃេីញសារធាតុញៀនមួយចំនួន

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ ផ្ទះសំណាក់យីហោ​ ថៃ បូរិន ស្ថិត​ក្នុង​ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម​ ត្រូវ​បា​ន​សមត្ថកិច្ច​ចុះធ្វេីរដ្ឋ​បាលរកឃេីញមនុស្សប្រុសស្រី១០នាក់​ និង​ចាប់​យក​គ្រឿងញៀន​ ជាមួយឧបករណ៍​សម្រាប់​សេព​គ្រឿង​ញៀន​មួយចំនួន​ ដែល​ជួលបន្ទប់ស្នាក់​នៅ​ក្នុងផ្ទះសំណាក់នេះ​ នាំយកទៅស្នងការដ្ឋានខេត្ត​ដេីម្បីចាត់​ការបន្តតាមនីតិវិធី​ ។ 

ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា​ កាលពីម្សិលមិញ​ថ្ងៃទី២៤ ខែមករា​​​ ឆ្នាំ​២០២១ វេលាម៉ោង​០០:៣០នាទី​រំលងអធ្រាត្រ នៅចំណុចផ្ទះសំណាក់របស់ឈ្មោះថៃ បូរិន ស្ថិត​ក្នុង​ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម​ ដោយ​មានការ​សម្របសម្រួល​ពីលោក​ វង្ស ប៊ុនវិសុទ្ធ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តកំពង់ចាម​​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង​ញៀន​ខេត្ត​កំពង់ចាម សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលេី និង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលជយោ ដឹក​នាំ​ដោយលោក​ឧត្តម​សេនីយ៍​ត្រី​ ជីវ​ សេងរស់​ស្នងការ​រង​ទទួល​ផែន​ប្រឆាំងគ្រឿង​ញៀន បាន​បេីកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋបាលចំហ រកឃើញករណីជួញដូរ រក្សាទុក និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​  ១ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១០នាក់ ស្រី៦នាក់ដូចខាងក្រោមនេះ​៖

១-ឈ្មោះ អ៉ីទ្រេះ វ៉ារី ភេទប្រុស​ អាយុ​៣១ឆ្នាំ​ សញ្ជាតិ​ខ្មែរ​អ៊ិស្លាម មុខរបរ​កម្មករ​ នៅភូមិ​អូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ។ 

២-ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ​២២ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​នារីខារ៉ាអូខេ នៅភូមិ​ត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម​។ 

៣-ឈ្មោះ​ ស៊ីម ផល្លី ភេទប្រុស​ អាយុ​៣១ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ នៅភូមិ​ថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ។ 

៤-ឈ្មោះ​ អូន ស៊ីណា ហៅស្រីមុំ ភេទស្រី អាយុ​២៨ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​នារីខារ៉ាអូខេ នៅភូមិ​៣១ ឃុំតាអុង ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម ។ 

៥-ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ​២៨ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​នារីខារ៉ាអូខេ នៅភូមិ​អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តមានជ័យ ។ 

៦-ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ​៣១ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​នារីខារ៉ាអូខេ នៅខេត្ត​កំពត ។ 

៧-ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស​ អាយុ​២៦ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ នៅភូមិ​អូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​។ 

៨-ឈ្មោះ លី តូច ហៅស្រីលីន  ភេទស្រី អាយុ​២២ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរនារីខារ៉ាអូខេ មកស្នាក់នៅ​ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ​ ខេត្ត​កំពង់​ចាម​។ 

៩-ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិស្ពី(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ម្ចាស់ផ្ទះសំណាក់ ថៃ បូរិន និងខារ៉ាអូខេ ណាកាហ្សាKTV)។

១០-ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការខារ៉ាអូខេ នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន​៣កញ្ចប់​ ទូរស័ព្ទដៃចំនួន៩គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន ។

ជនសង្ស័យ និងងវត្ថុតាងខាងលើ ត្រូវបានជំនាញការិយាល័យខេត្តនាំយកទៅចាត់ការបន្ដតាម​នីតិវិធី​ ៕ដោយ៖វណ្ណៈ


ចែករំលែក៖