ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យសង្វេគណាស់! រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបើកគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គួរឱ្យសង្វេគណាស់ បណ្តាលមកពីរថយន្តបុកហើយអ្នកបើកមិនឈប់ទទួលខុសត្រូវបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព ទុកឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូត្រូវបានរថយន្តបុកដាច់ជាចំណែកៗខូចខាតទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣៖៥០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឋិតនៅចំណុចវាលរំពេរ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមការបញ្ចាក់ក្នុងរបាយការណ៍សមត្ថកិច្ចឱ្យដឹងថា រថយន្តបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A.9637 ខូចខាតទាំងស្រុង។ អ្នកបើកបរម៉ូតូឈ្មោះកែវ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កមិនបានស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួចក៏បើកគេចខ្លួនបាត់ស្រមោលទៅ។ 

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖មាស សុផាត


ចែករំលែក៖