ភ្នំពេញ៖ មុននឹងធ្វើការចាត់វិធានការ ទៅលើក្រុមក្មេងនិងយុវជន ជិះម៉ូតូបង្ហោះ ដំឡើងខុសបច្ចេកទេស បំពងសម្លេងថ្លង់ រំខានដល់ប្រជាពលរដ្ឋនោះ ។ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារយ៉ាងដូច្នេះថា៖
សូមជម្រាបដល់បងប្អូនដែលជាឪពុកម្ដាយដែលមានកូនជាយុវជនរស់នៅក្នុងបុរី…នៃខណ្ឌពោធិ៍សែនជ័យ ហើយតែងបណ្តោយអោយកូនៗជិះម៉ូតូបង្ហោះតាមបុរីឬផ្លូវសាធារណៈ ជាលក្ខណៈក្មេងទំនើង មកបង្កការរំខានដល់ការរស់នៅប្រជាជនទូទៅ ត្រូវបញ្ឈប់ជាបន្ទាន់ ។ ក្នុងករណីមិនគោរពតាមការណែនាំនេះខ្ញុំនឹងអនុវត្តទៅតាមច្បាប់ដោយមិនយោគយល់។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងទៀតថា ខ្ញុំសង្ឃឹមថាបងប្អូនជាឪពុកម្តាយនិងក្មួយៗជាយុវជននឹងចូលរួមទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕
ដោយ៖ សិលា