ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខយកកាំបិតមកអារ.កសម្លាប់ចោលនៅក្នុងផ្ទះរបស់គាត់ដែលជាជនរងគ្រោះ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអឿន ណេន ភេទស្រី អាយុ៣០ឆ្នាំ មានកូនតូចប្រុសស្រី៣នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។ នៅលើសាកសពជនរងគ្រោះមានស្នាមរបួសនៅលើ.កដែលជាស្នាមមុតដោយកាំបិត ។
នៅពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ក្នុងករណីឃាតកម្មនេះ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ចន្ថា