ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទីទាល់ក្រចំនួន៤៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ​ ទទួលអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

     ភ្នំពេញ៖​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងលោកស្រី​ នៅល្ងាចថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥​ និង០០នាទីបាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រចំនួន៤៥គ្រួសារមកពីសង្កាត់ទាំង១១ក្នុងមូលដ្ឋានខណ្ឌដូនពេញ  ។

នៅចំពោះមុខ លោក​ សុខ​ ពេញវុធ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោក​ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញដែលជានិច្ចកាលសម្តេចទាំងទ្វេរ និងលោកតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ​ អំណោយសប្បុរសទាំងនោះរួមមាន៖ ថវិកាចំនួន៤០០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះធ្មេញ ០១យួរ និងសម្ភារៈផ្ទះបាយមួយចំនួន៕ដោយ៖ស​ តារា




ចែករំលែក៖