ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សង្ស័យរឿងប្រចណ្ឌផ្ទុះហិង្សារហូតយកកាំបិតអារ.ក សម្លាប់ស្រ្តីម្នាក់ស្លាប់នៅស្រុកទឹកផុស

ចែករំលែក៖

      ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ជាមេម៉ាយកូន៣ ត្រូវបានជនមិនស្គាល់មុខយកកាំបិតមកអារ. ក សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង   

  សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន ណេន ភេទស្រី អាយុ៣០ឆ្នាំ មានកូនតូចប្រុស ស្រី៣ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ ។ នៅលើសាកសពគេឃើញមានស្នាមរបួសនៅលើ.ក.របស់ស្រ្តី ដែលជាស្នាមមុតដោយកាំបិត ។នៅក្បែរកន្លែងសាកសពសមត្ថកិច្ចឃើញមានស្រោមកាំបិត ខ្នងទូរស័ព្ទដៃដែលបែក ។ ក្រោយពីធ្វើការស្រាវជ្រាវរួចរាល់នៅពេលនេះ  សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យហើយ នឹងកំពុងតែប្រញាប់ប្រញ៉ាល់តាមរកជនដៃដល់ យកមកផ្ដន្ទាទោសទៅតាមច្បាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាដំបូង បានដាក់ការសង្ស័យថា ករណីឃាតកម្មនេះគឺអាចផ្តើមឡើងដោយសារការប្រចណ្ឌ   

  សមត្ថកិច្ចបានឲ្យដឹងថា គ្មានអ្នកណាបានដឹងការស្លាប់របស់ស្រ្តីនេះតាំងពីពេលណានោះដែរ គឺដឹងនៅពេលដែលក្មេងទាំង៣នាក់ ដែលត្រូវជាកូនរបស់សពស្រ្តីនេះ បានចេញមកស្រែកយំនៅខាងក្រៅផ្ទះ ក្នុងពេលនោះអ្នជិតខាងបានសួរនាំទើបដឹងថា មានមនុស្សស្លាប់ ពេលចូលទៅមើលទើបដឹងថាករណីឃាតកម្ម នឹងបានរាយការណ៍មកសមត្ថកិច្ច ៕ដោយ៖ចន្ថា


ចែករំលែក៖