ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការវិភាគពីនយោបាយបច្ចុប្បន្ន យ៉ាងដូច្នេះថា:
១- ដឹងថាជាប់បម្រាមនយោបាយពីតុលាការហេីយ = នៅតែជំរុញទាំងទទឹងទឹសទៀត ?
២- បេីនៅតែឱបទណ្ឌិតមេឧទ្ទាមតទៅទៀត = ភាពទាល់ច្រកនៅតែដដែល ?
៣- ទោះធ្វេីដំណេីរតែម្នាកឯង = ក៏នៅតែទាល់ច្រកដដែលព្រោះមិនមែនអាស្រ័យលេីសាមុីជនទេ ?
៤- និយាយរួម = ទាំងពីរនាក់នេះអាប់ជេីងទាំងពីរ ?
៥- អំពេីហឹង្សានៅក្នុងសង្គមតែងតែកេីតមានឡេីងជាធម្មតា = ទោះនៅក្នុងសង្គមណាដូចសង្គុមណា ?
៦- បាតុភាពអសកម្មនៅក្នុងសង្គម = ចង់បង្ក្រាបលុះត្រាតែមហាជនចូលរួមជាមួយសមត្ថកិច្ច ទេីបមានប្រសិទ្ធភាព ។
៧- ស៊ុយអែតប្តូរទីតាំងស្ថានទូត =
គឺជារឿងផ្ទៃក្នុងរបស់សាមុីប្រទេស ?
៨- ទៅធ្វេីការសំណង់នៅថៃ = មានខុសអីនឹងសុីឈ្នួលស្មៅឲ្យថៃ ធ្វេីអីក៏ដោយឲ្យតែបានលុយ ?
៩- មន្ត្រីដែលរំលោភសិទ្ធិពលរដ្ឋ =
នឹងទទួលរងការអនុវត្តច្បាប់និងអភិក្រមទាំង៥របស់រាជរដ្ឋភិបាល ?
១០- សំណេីរឲ្យមានការបញ្ចប់ការដោះមុីននាពេលខាងមុខ = គឺជាការសមស្រប ។
១១- សកម្មភាពរំលោភដីធ្លីរដ្ឋ = ចាំបាច់ត្រូវបញ្ចប់ហេីយ ល្មមពេកហេីយមិនគួរនៅស្ពាយដីទៅណាទៀតទេ ?
២២- នៅពេលដែលប្តីជាប់គិកហេីយត្រូវប្រពន្ធត្រៀមឆ្លងទន្លេទៀត = មិនឃេីញទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ឈឺក្បាលឯណា ហេីយនៅឈ្លក់នឹងវាទៀត ?
១៣- ធ្វេីសកម្មភាពបម្រេីក្រុមឧទ្ទាមក្រៅច្បាប់ = មិនមែនជាសិទ្ធិបញ្ចេញមតិទេ ?
១៤- ក្រោយឆ្លងទន្លេហេីយ = បេីនៅតែមកធ្វេីសកម្មភាពបម្រេីក្រុមឧទ្ទាមក្រៅច្បាប់នឹងត្រូវជាប់គុកទៀតហេីយកុំស្រែក ។
១៥- សិទ្ធិសម្រេចវាសនាដោយខ្លួនឯងនៅកម្ពុជាក្រោម = បេីគ្រាន់តែសរសេរបាន តែបេីចង់យកកម្ពុជាក្រោមមកវិញគឺអត់បានទេ ។
១៦- បេីនៅតែធ្វេីសកម្មភាពបម្រេីក្រុមឧទ្ទាមក្រៅច្បាប់ = ការទប់ស្កាត់និងការបង្ក្រាបនៅតែបន្តមាន ?
១៧- ធ្វេីសកម្មភាពបម្រេីក្រុមឧទ្ទាមក្រៅច្បាប់ហេីយ = នៅថាត្រូវច្បាប់ទៀត ?
១៨- ខុសច្បាប់ហើយបើនៅតែផ្គើនទៀត. =. ចាប់ដាក់គុកគ្មានអាណិតទេ. ?
១៩- ទោះបីបុគ្គលិកវិទ្យុអារង្សុីសេរីខិតខំធ្វើសកម្មភាពញុះញង់យ៉ាងណាក៏ដោយ. =. ក៏គ្មាននរណាឈឺក្បាលវិលមុខដោយសារវាដែរ. ?
២០-គួរឲ្យចង់អស់សំណើចណាស់លោកអើយ. =. កោតនិយាយថាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាបីតាប្រជាធិបតេយ្យ ? បីតាអនាធិបតេយ្យត្រូវជាង ៕
ដោយ៖ សិលា