ព័ត៌មានទាន់ហេតុការណ៍៖

Update៖ រហូតដល់ម៉ោង​០៨:៣០​ ព្រឹកថ្ងៃទី ២៧ ខែមករា​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​១១នាក់​ (ខេត្តបន្ទាយមានជ័យ ៧នាក់​ និងបាត់ដំបង៤នាក់)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ២៧ ខែមករា​ ឆ្នាំ២០២១​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​១១នាក់​ (ខខេត្តបន្ទាយមានជ័យ ៧នាក់​ និងបាត់ដំបង​៤នាក់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៦០នាក់​​​​​​​​​​ ដដែល​ ចំនួនសំរាកពេទ្យនៅសល់​ ៣៧នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន ៤២៣នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 394312 ស្មេីនឹង​ 23470 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖