ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រគណបក្សសាធារណរដ្ឋ បានបោះបង់គណបក្សក្រោយអំពើហិង្សានៅវិមានកាពីតូល

ចែករំលែក៖

ក្រោយពេលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីដូណាល់ ត្រាំ វាយប្រហារវិមានរដ្ឋសភាកាលពីថ្ងៃទី៦ ខែមករាមក ពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ​ជាង ៣ម៉ឺននាក់បានចាកចេញពីគណបក្ស​។ តាមសារព័ត៌មាន​​The Hill បានផ្សាយថា តួលេខ​៣ម៉ឺននាក់ចាកចេញពីគណបក្សសាធារណរដ្ឋ គឺជាចំនួនតិចនៅឡើយទេ តួលេខពិតគឺមានច្រើនរាប់សិបដង​។​ នេះគ្រាន់តែជាតួលេខ​នៅក្នុងរដ្ឋមួយចំនួនតែប៉ុណ្ណោះ ។ នៅអាមេរិក ពលរដ្ឋផ្លាស់ប្តូរការគាំទ្រគណបក្សមិនមែនជារឿង​​ថ្មីនោះឡើយ​ ប៉ុន្តែការឈប់គាំទ្រ គណបក្សសាធារណរដ្ឋ​កើតឡើងនៅដើមឆ្នាំ​២០២១ ក្រោយពេលមានអំពើហិង្សាកើតឡើង​នៅវិមានរដ្ឋសភា ។ តាមតួលេខពីរដ្ឋ​ Pennsylvania ក្នុងរយៈពេល​២៥ថ្ងៃដើមឆ្នាំ​២០២១​​មានអ្នកគាំទ្រគណបក្សសាធារណរដ្ឋ​១ម៉ឺននាក់បានបោះបង់​គណបក្សសាធារណរដ្ឋ។ នៅរដ្ឋ Corolina ​ខាងជើង​មានអ្នកគាំទ្រ​៦ពាន់នាក់ចាកចេញពីបក្ស​​ ចំណែកនៅរដ្ឋ Arizona មាន​៥ពាន់នាក់​ និងរដ្ឋផ្សេងៗទៀតជាច្រើន ។​​ ក្រៅពីអ្នកគាំទ្រនៅមានសមាជិកបក្សសាធារណរដ្ឋជាច្រើ​ន ក៏បានបោះបង់គណបក្ស​សាធារណរដ្ឋ​ផងដែរ។ អំពើហិង្សានៅវិមានកាពីតូល​ កាលពីថ្ងៃទី៦ខែមករាធ្វើឲ្យកក្រើកអាមេរិក ​និងធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង ។​ អំពើហិង្សានោះក៏មានចំណែក​ចូលរួមពីសមាជិកគណបក្សមួយចំនួនផងដែរ ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំ ។ ទាំងនោះហើយទើបក្រុមអ្នកគាំទ្រ និងសមាជិកបក្សសាធារណរដ្ឋ បានសម្រេចបោះបង់គណបក្សរបស់ខ្លួនដែលធ្លាប់គាំទ្រ​។ ជាមួយគ្នានេះដែរព្រឹទ្ធសភាអាមេរិក នឹងកាត់ទោសលោកត្រាំនៅថ្ងៃទី ៨ខែកុម្ភៈ ពីបទ​ញុះញង់ឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា ៕ ដោយ៖ធី រីណា

រូបភាព៖Getty


ចែករំលែក៖