ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនាំយកនូវអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន២០គ្រួសារ

ចែករំលែក៖

     ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងឲ្យលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ចំនួន២០គ្រួសារ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ២៥គីឡូ ក្រាម ឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖