ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បរិច្ចាគប្រាក់បៀវត្ស៥០ភាគរយរយៈពេល៦ខែជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ផ្ទាល់ខ្លួន ចំនួន៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះដែរ កងកម្លាំងនគរបាលនៅទូទាំងខេត្តត្បូងឃ្មុំស្ទើរតែទាំងអស់ បាននឹងកំពុង រៀបចំបរិច្ចាគថវិកាដ៏ស្មោះស្ម័គ្រ ដើម្បីរួមចំណែកជួយរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំង ឬ សម្រាប់បម្រើអោយកិច្ចការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នេះអោយបានជោគជ័យជាស្ថាពរ….ជាទូទៅសម្តេចតេជោ ហ៊ុន សែនលោកតែងយកចឹត្តទុកដាក់បំផុតនិង បានថ្លែងអំណរគុណចំពោះ សម្តេច លោក លោកស្រី គ្រប់អង្គភាព ស្ថាប័ន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវកត្តា សាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕

ដោយ៖វណ្ណៈ


ចែករំលែក៖