ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ លើកទីមួយ សម្រាប់ឆ្នាំ២០២១ ដោយពិភាក្សាលើប្រធានបទគន្លឹះចំនួន ០៩ រួមមាន៖
១) របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២០
២)ការរៀបចំដំណើរការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩-២០២៣
៣) បទបង្ហាញស្តីពីការវាយតម្លៃរហ័សរួមគ្នាលើផលប៉ះពាល់វិស័យអប់រំដោយ COVID -19
៤) បច្ចុប្បន្នភាពស្តីពីការរៀបចំផែនការសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលឆ្លើយតបទៅនឹង ការរីករាលដាលនៃជំងឺ កូវីដ-១៩
៥) បច្ចុប្បន្នភាពការអនុវត្តកម្មវិធីកូវីដ-១៩ របស់គម្រោងGPE
៦) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងGPE 3 និងCDPF
៧) បច្ចុប្បន្នភាពគម្រោង GPE multiplier/GEIP
៨) ការរៀបចំសន្និបាតអប់រំ ឆ្នាំ២០២១
៩) វឌ្ឍនភាពការរៀបចំផែនទីបង្ហាញផ្លូវការអប់រំមធ្យមសិក្សា (CAMSEB) ២០៣០
កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ជាតិ ត្រូវបានរៀបចំឡើងជាទៀងទាត់តាមត្រីមាសនីមួយៗ ដើម្បីបើកកិច្ចពិភាក្សា ស្តីពីការពិភាក្សាគោលនយោបាយផែនការការកំណែទម្រង់វិស័យអប់រំ ប្រសិទ្ធភាពហិរញ្ញប្បទាន និងពិនិត្យវឌ្ឍនភាពនៃការបំពេញការងារសំខាន់ៗ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងជាប្រធានកិច្ចប្រជុំ និងលោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសែហ្វ និងជាប្រធានក្រុមការងារវិស័យអប់រំ ជាសហប្រធានដឹកនាំកិច្ចប្រជុំ រួមជាមួយវត្តមានថ្នាក់ដឹកនាំក្រសួង តំណាងដៃគូអភិវឌ្ឍ និងក្រសួង ពាក់ព័ន្ធ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ស្របទៅតាមគោលការណ៍ប្រតិបត្តិ ស្តង់ដា (SOP)៕
ដោយ៖ សិលា