ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តតន្ត្រីសម័យ បុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យមនុស្សសតិមិនគ្រប់ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តតន្ត្រីសម័យមួយគ្រឿងជាន់ហ្រ្វ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលំ ត្រង់ចំណុចភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ផន ហាស់ ឆាយលី អាយុ២៧ឆ្នាំ រស់នៅភូមិសំឡីខាងជើងឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះជឹម រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំឡីខាងត្បូងឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់ដែលអ្នកភូមិតែងតែស្គាល់ជាមនុស្សមានសតិមិនគ្រប់បានដើរតាមផ្លូវតែម្នាក់ឯងរួចក៏ឆ្លងផ្លូវស្រាប់តែមាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខស្វាយរៀង៣A.០៧០០ បើកក្នុងទិសដៅពីជើងទៅត្បូង ជាន់ហ្វ្រ័ងមិនទាន់បានបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសំឡីដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន

 


ចែករំលែក៖