ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីម្ចាស់បន្ទប់ជួលចាក់សោទ្វារបន្ទប់រួចចេញទៅធ្វេីការអស់ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៩និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់បន្ទប់បានចេញទៅធ្វើការអស់ដោយចាក់សោទ្វារពីខាងក្រៅ។ លុះមកដល់វេលាកើតហេតុស្រាប់តែប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នាបានឮសំឡេងផ្ទុះចេញពីក្នុងបន្ទប់ជួលខាងលើ ហើយមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញមកខាងក្រៅទើបនាំគ្នាផ្អើលឆោឡោទាញទុយយោទឹកនិងគាស់ដំបូលស័ង្កសីដើម្បីបាញ់ទឹកពន្លត់ រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហើយបន្តិចក្រោយមកឃើញមានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់រហូតដល់ភ្លើងរលត់អស់។
ហេតុការណ៍ខាងលើពុំបង្កឲ្យមានអ្នករងរបួសឡើយ គឺគ្រាន់តែខូចខាតសម្ភារនៅក្នុងបន្ទប់ដែលម្ចាស់រវល់ទៅធ្វើការតែប៉ុណ្ណោះ៕ដោយ៖សុខាសែនជ័យ