ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅ នៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយលោកអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ការងារសាធារណៈការ បរិស្ថាន អនាម័យ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិ លេខ១ បរិស្ថានអនាម័យ ធ្វើយ៉ាងណាត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់អោយខាងតែបាន ។
នេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខណ្ឌ ។
លោកអភិបាលខណ្ឌបានលើកឡើងថា បច្ចុប្បន្ននេះគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ សាលារៀនឯកជន មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ១ បានយកផ្លូវសាធារណៈធ្វើជាកន្លែងចតយានយន្តបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរ ។ ផ្តើមចេញពីទង្វើរធ្វើអោយបាត់បង់សណ្តាប់ធ្នាប់នេះហើយ សូលោកអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ត្រូវអញ្ជើញប្រធានធនាគារ និងនាយកសាលា មកធ្វើការណែនាំនិងធ្វើកិច្ចសន្យាសំដៅធ្វើយ៉ាងណាអោយអតិថិជនឈប់ចតយានយន្តមានសណ្តាប់ធ្នាប់ កុំអោយមានការស្ទះចរាចរ ព្រោះធនាគារ និងសាលារៀនឯកជនទាំងអស់មានសន្តិសុខឯកជនរួចស្រេចទៅហើយ ។
លោកអភិបាលខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌបានធ្វើការណែនាំម្តង ជាពីរដង រួចមកហើយតែហាក់ដូចជាគ្មានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅបើអតិថិជនណានៅតែឈប់ចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ បង្កអោយស្ទះចរាចរ ត្រូវយកខ្នោះមកចាក់កង់រថយន្តហើយស្ទូចយកមកខណ្ឌដើម្បីជាការព្រមាន ។ មួយផ្នែកទៀតត្រូវចូលរួមទប់ស្កាត់អ្នករកស៊ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ជាពិសេស អ្នករត់ចាប់ម៉ូយប្រសេចសាចដាក់រថយន្តតាក់ស៉ី ដោយរិតបណ្តឹងអោយបានខ្លាំង បំផុត នេះជាសកម្មភាពបែបអនាធិបតេយ្យនៅលើដងផ្លូវ និងចាប់រថយន្តតាក់ស៉ីណាដែលឈប់ចតនៅតាមផ្លូវ ដើម្បីដឹកអ្នកដំណើរ ។ ចំពោះការងារបំរើសេវាសាធារណៈគ្រប់មូលដ្ឋានសង្កាត់ទាំងអស់ រួមទាំងការិយាល័យច្រកចេញ ចូលតែមួយ ត្រូវតែបំរើសេវ៉ាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយមិន គឹតពីផលប្រយោជន៍ឡើយ ត្រូវទទួលយកសេវ៉ាតម្លៃតាមដែលបានកំណត់នៅក្នុងតារាតម្លៃស្រាប់ ។ ឆ្លើយតបទៅតាមសំណូមពរ ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការណ៍ជូនទៅថ្នាក់លើជាបន្ត។ រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និង នគរបាលប៉ុសិ៍តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានា ដែលបាន កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងរស់នៅ ។
ដើម្បីអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបអោយបានទាន់ពេល។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន ។
ក្នុងថ្ងៃដដែលនេះដែរក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣
ក្រោមអធិបតីភាព លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ ឯកឧត្តម អ៊ាង ស៉ីផាន ,ឯកឧត្តម សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ,លោកអធិការនគរបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៨ សរុបចំនួន ៥៤ នាក់ ។
របៀបវារៈនៃអង្គប្រជុំមានចំនួន០៩
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
៣-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផល នៃការអនុវត្តន៍ការងារ របស់រដ្ឋបាលខណ្ឌ ច្បារអំពៅ ប្រចាំខែមករា ។
៤-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធី៣ឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
៦-ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពនិងផែនការថវិការប្រចាំឆ្នាំ២០២១របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ។
៧-ពិនិត្យនិងអនុម័ត លើសេចក្តីព្រាង
តារាងបែងចែកប្រាក់រង្វាន់លើទឹកចិត្តដែលបានមកពីការផ្តល់សេវ៉ារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌសម្រាប់ខែមករា ឆ្នាំ ២០២១ ៕ ដោយ៖សណ្តោស