ភ្នំពេញ ៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន៣២ក្រុមហ៊ុន ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីដោយហេតុថាបណ្ដាលក្រុមហ៊ុនទាំងនេះបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម ។
យោងតាមលិខិតលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ផ្ញេីជូនលោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលអង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅរសៀលនេះដោយបញ្ជាក់ថា៖ ក្រសួងមហាផ្ទៃបានពិនិត្យ និងស្រាវជ្រាវឃើញថាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ៣២ក្រុមហ៊ុនបានបង្កើតភ្នាក់ងារសន្តិសុខឯកជនធ្វើសេវាកម្ម ប៉ុន្តែត្រូវបានប្រកាស ក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន។
លិខិតបានបញ្ជាក់អះអាងថា ដើម្បីធានាដល់ការងារសន្តិសុខ និងរក្សាបាននូវតម្លាភាពក្នុងវិស័យគ្រប់គ្រងសន្តិសុខឯកជន ដូច្នេះក្រសួងមហាផ្ទៃបានលុបឈ្មោះចេញពីបញ្ជីនៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន៣២ក្រុមហ៊ុន ដែលមាននាមករណ៍ដូចខាងក្រោម៖
ដោយ៖ សិលា