ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់អាហាររូបករណ៍រដ្ឋាភិបាលកូរ៉េ Global Korea Scholarship សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ រសៀលថ្ងៃសៅរ៍ទី៣០ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញនេះ កញ្ញា ស្រ៊ុន ស្រីនាង ក្រុមការងារស្ថានទូតទទួលបន្ទុកកិច្ចការស្ត្រី និងនិស្សិតបានជួយសម្របសម្រួលជាមួយសមាគមនិស្សិតខ្មែររៀបចំកម្មវិធី CSAK TALKS ក្រោមប្រធានបទ “ការដាក់អាហាររូបករណ៍រដ្ឋាភិបាលកូរ៉េ Global Korea Scholarship សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត” ដោយមានវត្តមាន កញ្ញា សៅ ស្រីមួយ និងលោក ហៀក ឆៃដែនជានិស្សិតជ័យលាភី អាហាររូបករណ៍ GKS 2020 ចូលរួមជាវាគ្មិនកិត្តិយស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ ដើម្បីចែករំលែកបទពិសោធន៍ ការដាក់អាហារូបករណ៍ និងចំណេះដឹងដល់និស្សិតដែលមានបំណងចង់បន្តការសិក្សា និងរស់នៅក្នុងប្រទេសកូរ៉េ។

បន្ទាប់មកក្រុមការងារនិងសមាគមបានពិភាក្សាគ្នាពីវឌ្ឍនភាពនៃការរៀបចំឯកសារបង្កើតទីស្នាក់ការសមាគមនិស្សិត និងបែងចែកភារកិច្ចគ្នារៀបចំ។

ជាមួយគ្នានេះ ស្ថានទូតបានប្រគល់ម៉ាសការពារមេរោគចំនួន៥០០សន្លឹក ទឹកអាល់កុលលាងដៃ១កេះ ស្រោមដៃ និងនំដំណើបកូរ៉េ ចំនួន ២កេស ដែលជាអំណោយរបស់ស្ថានទូត និងសប្បុរសជនកូរ៉េ តាមរយៈលោកទីប្រឹក្សាយោធាអមស្ថានទូត ជូនសមាគមនិស្សិត ដើម្បីសមាគមបានបន្តបែងចែកដល់និស្សិតនៅតាមតំបន់ដែលមានតម្រូវការ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖