ខេត្តបាត់ដំបង ៖ មនុស្សចំនួន ២៦ នាក់ដែលនិយមលេងល្បែងស៊ីសង (បញ្ជល់មាន់)ហើយត្រូវសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនបាន ត្រូវបានធ្វើការអប់រំនិងមានការធានាពីអាណាព្យាបាលឲ្យត្រឡប់ទៅផ្ទះវិញកាលពីរសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១ នេះ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ការបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែងនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០ ២១ វេលាម៉ោង ១និង៣០ននាទីរសៀល នៅភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង តាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។
ក្នុងនោះសមត្ថកិច្ចចម្រុះបានដកហូតម៉ូតូ ចំនួន២១គ្រឿង , -មាន់ជល់ចំនួន ០៤ក្បាល, -សង្វៀនជល់មាន់ចំនួន ០១, -ស៊ុមមាន់ចំនួន០៦, -ជញ្ជីងថ្លឹងមាន់ចំនួន ០១ និងម៉ាស៊ីនចុចកំណត់នាទី ចំនួន ១ ៕
ដោយ៖ ប្រាថ្នា