ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាក់ត្រជាក់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាក់ត្រជាក់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះបញ្ជាក់ថា៖

-នៅថ្ងៃទី ៣-៧ខែកុម្ភៈឆ្នាំ២០២១ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធ្យម ទៅខ្លាំង ។
-នៅថ្ងៃទី ៨-៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខ្សោយ និងឥទ្ធិពលខ្យល់ប្រឹស (BREEZE) ដែលបក់មកពីឈូងសមុទ្រថៃ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២០ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានភ្លៀងខ្សោយ នៅតំបន់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C មានភ្លៀងពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ដោយ៖សុខ ខេមរា

ចែករំលែក៖