ព័ត៌មានទាន់ហេតុការណ៍៖

ឆាបឆេះសំរាមនិងកម្ទេចឈេីក្រោមផ្ទះ ផ្អេីលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំរាម និងគំនរឈេីនៅក្រោមផ្ទះដែលបង្កឲ្យមានផ្សែងហុយឡេីងខ្មួលខ្មាញ់​ពាសពេញផ្លូវនិងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​រស់នៅក្បែរ​ខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគម៍បាញ់ពន្លត់ទាន់ពេល ។

    ហេតុការណ៍អគ្គីភ័យនេះ​ បានកេីតឡេីងកាលពីវេលាម៉ោង ១១​ និង០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    ម្ចាស់ផ្ទះ ឈ្មោះ​ សុខ ហ៊ុយ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨៧ ផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

      យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងផ្ទះខាងលេីយីហោ BT គ្រឿងសង្ហារិម មានផ្ទុក គំនរសំរាម និងកម្ទេចឈេីជាច្រេីននៅខាងក្រោមផ្ទះ។ នៅមុនពេលកេីតហេតុគេបានឃេីញផ្សែងហុយខ្មួលខ្មាញ់ ចេញពី បរិវេណក្រោមផ្ទះ ដោយពុំដឹងមូលហេតុ ​ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះឡេីង និងផ្សែងហុយខ្មួលខ្មាញ់ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ទាំងមន្ត្រីជំនាញបង្ការពន្លត់​អគ្គិភ័យ និងសង្គ្រោះ​ ឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ​ ។ 

    ក្នុងប្រតិបត្តិការបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ខាងលេី​នេះ គឺមិនមានអ្នកណាម្នាក់រងរបួសនោះទេ​ ដោយអាជ្ញាធរមានសមត្ថកិច្ច​ខណ្ឌមានជ័យ ជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ​ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីង​អស់ពីកម្លាំងកាយចិត្ត​  ក្នុងនោះដែរ សមត្ថកិច្ចក៏ដូចជាក្រុមបង្ការនិងពន្លត់អគ្គិភ័យ បានប្រេីប្រាស់ឡានទឹកអស់ ចំនួន ២ឡាន ហេីយក៏បានរលត់ជាស្ថាពរវិញនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃដដែលនេះផងដែរ  ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖