ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្កូបពីជិះលឿនជ្រុលបុករថយន្តស៊េរីទំនេីបត្រង់ចំណុចផ្លូវបំបែកជាបួនរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្តស៊េរីទំនេីបពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវលេខ៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក​ ម៉ែកសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BE 8796 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូស្កូបពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GY 5955 បេីកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ទាំង២នាក់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖