ព័ត៌មានទាន់ហេតុការណ៍៖

លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដាក់គោលដៅពង្រឹងសន្តិសុខ នៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងតាមដងផ្លូវសាធារណៈ  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងព្រឹកនៅលើផ្លូវជាតិលេខ១ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសបង្ការ ទប់ស្កាត់ កុំឱ្យកើតមាន បទល្មើសផ្សេងៗនៅក្នុងមូលដ្នាន និង នៅលើដងផ្លូវ ។

     យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ  ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីង សំពោង និងរថយន្តធុនធំបើកចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ចំណុចផ្លូវបំបែកជាបួន ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

    សូមបញ្ជាក់ថា យុទ្ធនាការនេះ គណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានអនុវត្តទាំងពេលថ្ងៃនិងពេលយប់ដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកធ្វើដំណើរ ដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់  រួមមានផ្លូវជាតិលេខ១  ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំង និងផ្លូវទៅកាន់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគស្មាញ ៕ ដោយ៖សណ្តោស


ចែករំលែក៖