ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយប្រជុំជាមួយក្រសួងពាណិជ្ជកម្មការពិនិត្យនិងពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលេីផលិតផល

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ (គ.ប.ផ.ក.) និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងថ្នាក់ដឹកនាំនៃ គ.ប.ផ.ក. បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញនៃគ.ជ.ក.ប. ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដេីម្បីជំរុញការពិនិត្យនិងពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលេីផលិត ផលទំនិញ និងសេវាអោយបានឆាប់រហ័សនិងទទួលបានខ្លឹមសារដែលអាច អនុវត្តបានល្អប្រសេីរ ក្រោមអធិបតីភាព លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៏ នៃ គ.ជ.ក.ប. តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.ក.ប. ។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិ គ.ជ.ក.ប. បានពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង អនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លេីផលិតផលទំនិញ និងសេវា និងសេចក្ដីព្រាង ប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេត ក្រោម ច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់ និង បទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ជ.ក.ប. ព្រមទាំងកំណត់ហេតុកិច្ចប្រជុំលេីកទី២ របស់ គ.ជ.ក.ប. ៕ ដោយ៖ស សម


ចែករំលែក៖