ព័ត៌មានទាន់ហេតុការណ៍៖

សាវិន ហ្វីលីព ត្រូវបានជ្រើសរើសសម្តែងក្នុងភាពយន្ត action ផលិតដោយម្ចាស់ពានរង្វាន់អាស៊ីមកពីហូលីវូដ

ចែករំលែក៖

     ​ភ្នំពេញ៖ តារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សាវីន ហ្វីលីពត្រូវបានផលិតករល្បីឈ្មោះម្ចាស់ពានរង្វាន់អាស៊ីមកពីហូលីវូដ លោក ធីម ប៉ិកបានជ្រើសរើសសម្តែងក្នុងភាពយន្ត action ខ្នាតខ្លីបែបវាយតប់គឺរឿង IRON ឬ ដែកថែប ខណៈដែលភាពយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជារសជាតិថ្មីសម្រាប់ទស្សនិកជន និងក្លាយជារបត់ថ្មីមួយបន្ថែមទៀតក្នុងវិស័យភាពយន្តនៅកម្ពុជា ព្រោះតែភាពយន្តនេះស្ថិតក្រោមការសម្រិតសម្រាំងផលិតទាំងបច្ចេកទេស ការដឹកនាំផលិត និងសាច់រឿងថ្មីប្លែក ដើម្បីប្រាកដថាជាភាពយន្តដ៏ទាក់ទាញ់នៅដើមឆ្នាំ២០២១នេះ។

តារាសម្តែងល្បីឈ្មោះនៅកម្ពុជា លោក សាវីន ហ្វីលីព ត្រូវបានលោក ធីម ប៉ិក ពេញចិត្តនិងជ្រើសរើសឲ្យសម្តែងជាតួអង្គសំខាន់ក្នុងនាមតួជាមេឧក្រិដ្ឋជន ដែលកន្លងទៅលោកធ្លាប់លេចចេញការសរសើរច្រើនអំពីការសម្តែងជាតួអង្គប្រភេទនេះ។ លោក សាវីន ហ្វីលីពបានបញ្ជាក់ថា ភាពយន្តវាយតប់ថ្មី Action Short Film រឿង IRONឬ ដែកថែប ជាភាពយន្តថ្មីប្លែកមិនធ្លាប់មាន ។ លោកបានថ្លែងការកោតសរសើរដោយស្មោះចំពោះក្រុមការងារដែលផលិតរឿងនេះចំនួន៣យប់ ដាច់បាយដាច់ទឹក ពោលគឺគ្រប់ផ្នែកបានសហការគ្នាផលិតរឿងនេះដោយបេះដូងពិតប្រាកដ។ លោកបញ្ជាក់ថា ភាពយន្តវាយតប់ថ្មីAction Short Film នេះគឺក្រោមការផលិតរបស់អ្នកដឹកនាំរឿង លោកTim Pek ម្ចាស់ពានរង្វាន់ភាពយន្តអាស៊ីមកពីហូលីវូត តួឯកប្រុសត្រូវបានគេស្គាល់ថាជា លោក ទ្បៃស៊ាង ដែល តារាក្បាច់គុណ យុទ្ធក្រមខម ខណៈដែលតួឯកស្រីមានត្រេមុខស្អាតសិចស៊ីកែវភ្នែកមុតឈ្មោះ សុគន្ធា ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្ដែងថ្មីដ៏មានសមត្ថភាពផងដែរលោកថាភាពយន្តនេះត្រូវបាន សហការផលិតដោយក្រុមហ៊ុនអចលនទ្រព្យ: UV Real Estate និង Urban Village Condo ថតដោយក្រុមអ្នកជំនាញលោក David Fanta ដែលជាក្រុមផលិតភាពយន្តវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពមកពីខេត្តកំពង់ចាម។

កាន់តែចាប់អារម្មណ៍លើភាពយន្តនេះគឺលោកបញ្ជាក់ថាភាពយន្តរឿងIRON ដែកថែប ជាភាពយន្តដែលចូលរួមចំណែកលើកតម្កើងក្បាច់គុណបុរាណខ្មែរយុទ្ធក្រមខម ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយវានឹងក្លាយជាភាពយន្តខ្មែរបែបវាយតប់ action film ដែលជារសជាតិថ្មីស្រដៀងនឹងរឿង JailBreak ការពារឧក្រិដ្ធជន ដ៍ល្បីល្បាញកន្លងមកនោះផងដែរ

លោក Tim Pek ដែលជាអ្នកដឹកនាំរឿងនេះបានបញ្ចាក់ថាលោកសាវិន ហ្វីលីព គឺជាតារាល្បីជួរមុខតែម្នាក់គត់ដែលលោកពេញចិត្តពោលគឺលោកមានសមត្ថភាព ទេពកោសល្យសម្ដែងជាតួអង្គមេឧក្រិដ្ឋជនបានល្អបំផុត។មួយវិញទៀត លោក ក៏ចង់ផ្ដល់ឱកាសដល់តារាវាយតប់ថ្មីគឺតួឯកប្រុសម្នាក់ដែលត្រេមុខនិងទុកសក់ដូចតារាហូលីវូតក្នុងរឿង John Wick ហើយយនេះជាឱកាសមាសសំរាប់តួឯកប្រុសម្នាក់នេះបង្ហាញមុខជាតារាក្បាច់គុណវាយតប់ថ្មីម្នាក់ក្នុងវិស័យភាពយន្តខ្មែរ ។ លោករំពឹងដែរថា ភាពយន្តនេះនឹងទទួលបានការពេញចិត្តពីទស្សនិកជនក្រោយពេលបញ្ចេញជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ដែរថា សាងស្នាដៃលេចធ្លោរលើវិស័យសិល្បៈជាច្រើនឆ្នាំ តារាសម្តែង ជើងចាស់លោក សាវីន ហ្វីលីព ត្រូវបានគេចាត់ទុកថាជាសិល្បករមានសមត្ថភាព ទេពកោសល្យលើវិស័យសម្តែង ដែលមានស្នាដៃសម្តែងជាច្រើនទាំងភាពយន្តភាគ ភាពយន្តខ្នាតធំ ភាពយន្តអប់រំខ្លី និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ក្រៅពីការបំពេញការងារសម្តែងនឹងផលិតករក្នុងស្រុកលោកក៏ធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តដែលដឹកនាំផលិតដោយផលិតករបរទេសជាច្រើនរួមមានទាំងការសម្តែងក្នុងភាពយន្តល្បីល្បាញរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី Angelina Jolie ជាដើម៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖