ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ក្រសួងយុត្តិធម៌៖​ ​នឹង​ដាក់​ចេញ​បទដ្ឋាន​គតិយុត្តិ​អំពី​ស្ថា​ប័ន​អ្នក​ដោះស្រាយ​បញ្ហា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បន្ទាន់​

ចែករំលែក៖

ភ្នំពេញ​៖ ​លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែងបញ្ជាក់នៅ​ក្នុង​សិ​ក្ខាសាលា​ស្តី​ពី​ការ​រៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះថា​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​វិវាទ​កុំ​ឲ្យ​មានការ​កកស្ទះ​សំណុំរឿង​តុលាការ​តាម​រយៈ​បណ្តឹង​តូចតាចនោះ។ ​ក្រសួងយុត្តិធម៌​ នឹង​ដាក់​ចេញ​បទដ្ឋាន​គតិយុត្តិ​អំពី​ស្ថាប័ន​អ្នក​ដោះស្រាយ​បញ្ហា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បន្ទាន់​បញ្ចប់​ការ​ពិ​ភាក្សា​លើ​ឯកសារ​ទស្សនទាន​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២១​ខា​ង​មុខ​នេះ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បញ្ជាក់បន្ថែមថា ​ការ​ដាក់​កំណត់​ពី​ស្ថាប័ន​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ បន្ទាប់​ពី​មាន​ករណី​មួយ​ចំនួន​អ្នក​ដោះស្រាយ​វិវាទ​គ្មាន​បំណង​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ទេ បែរជា​ចិញ្ចឹម​វិ​វាទ ទៅ​វិញ​ពិសេស​ករណី​ដីធ្លី​ជាដើម​។

ជាក់ស្តែងលោក​ជិន ម៉ា​លី​ ​បាន​ថ្លែង​បន្តទៀតថា៖​ «​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​មក​ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​ធាតុ​ចូល​ក្នុង​គោលបំណង​កំណត់​ជា​ក្រប​ខណ្ឌ​ឬ​យន្តការ​រួម​ដែល​កម្ពុជា​មិន​ទាន់​មាន​ទេ​នៅ​ពេល​កន្លង​មក​»​។

ជាមួយគ្នានេះ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ទៀតថា បើ​ទោះបីជា​ពេល​កន្លង​មក​មិន​មាន​យន្តការ​រួម​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្តី​ក៏​ពេល​កន្លង​មក​មានការ​ដោះស្រាយ​វិវាទ​ផង​ដែរ ។​ ​បន្ថែមពីនេះ លោក​ថា​៖«​យើង​មានការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​ប៉ុន្តែ​យើង​មិន​ទាន់​យន្តការ​រួម ក្រប ខណ្ឌ ឬ​ច្បាប់​រួម ឬ​បទដ្ឋាន​គតិយុត្តិ​រួម​ដើម្បី​យើង​កំណត់​ក្នុង​ការ​គ្រប់គ្រង និង​វាយតម្លៃ ចំពោះ​ប ញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ក្នុង​នោះ​មាន សង្គម ស៊ី​វិល ស្ថាប័នរដ្ឋ បុគ្គល​ឯកជន គ្រឹះស្ថានឧត្តមសិក្សា​និង​មន្ត្រី​សាធារណៈ មួយ​ចំនួន ដូច​ជា​មេ​ភូមិ មេឃុំ រហូត​ដល់​ដល់​ចៅ​ហ្វា​ស្រុក ចៅហ្វាយខេត្ត​ក៏​ធ្វើ​ការងារ​នឹ​ង​ដែរ ​ជាង​នេះ​មាន មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ក៏​ធ្វើ​ដែរ​»​។

លោក ជិន ម៉ាលីន ​លើក​ឡើង​ថា​៖«​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នា​ពេល​កន្លង​មក​មិន​អាច​មានការ​គ្រប់គ្រង​បាន​នោះ​ទេ​។ ដោយពេល​ខ្លះ​មាន​អ្នកខ្លះ​មិន​មាន​គោល បំណង​ដោះស្រាយ​វិវាទ​ទេ ផ្ទុយ​ទៅ​បែរ​ទៅ​ជា​ចិ​ញ្ចឹម​វិវាទ​ទៅ​វិញ ពិសេស​នោះ​ក្នុង​ករណី​បញ្ហា​ដី ធ្លី​តែ​ម្តង​។ ជាង​នេះ​បញ្ហា​ដីធ្លី​មាន​បុគ្គល​ខ្លះ​ពូកែ​ដោះស្រាយ​ប៉ុន្តែ​ចុង​ក្រោយ​ដី​ទាំងនោះ​បាន​ម​កលើ​គាត់​ទាំងអស់​»​។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ​ក៏​បាន​សង្កត់ធ្ងន់​ថា​ដើម្បី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​បញ្ហា​សំខាន់​នោះ​របស់​កម្ពុជា​គឺ​ក្រសួងយុត្តិធម៌​បាន​ដាក់​ចេញ​ទិ​ដៅ​អាទិភាព​រួម​មួយ​គឺ​ក្រប​ខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​។

លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​អំពី​ក្រប​ខណ្ឌ​ច្បាប់​ដែល​កំណត់​ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​នឹង​កំណត់​ថា​តើ​ក្រប​ខណ្ឌ​ណា​ជា​អ្នក​កំណត់​នៅ​ថ្នាក់​ជាតិ​បែប​ម៉េច? នៅ​ថ្នាក់ ក្រោម​ជាតិ បែប​ម៉េច? ហើយ​តួអង្គ​រណា​មាន​គុ ណ​សម្បត្តិ​ក្នុង​ការ​ដោះស្រាយ​វិវាទ នេះ​បាន? មិន​មាន​អ្នក​ទាំងអស់​គ្នា​ដោះស្រាយ​បាន​នោះ​ទេ។ ចំណែកអ្នក​ដោះស្រាយ​ទាល់តែ​ត្រូវធ្វើ ការ​បង្រៀន និង​មានការ​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ទើប​ទទួល​បានជា​អ្នក​ដោះស្រាយ​វិវាទ​ក្រៅ ប្រព័ន្ធ​តុ​លា​ការ​នេះ​»​។ បច្ចុប្បន្ន​ក្រសួងយុត្តិធម៌​ បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ទស្សនា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​រួច​ហើយដោយ​មានការ​ស្រាវជ្រាវ​ពី​បទ​ពិសោធន​ក្នុង​បណ្តាល​ប្រទេស​និង​អន្តរជាតិ​។

​លើសពីនេះ លោក ជិន ម៉ាលីន ថា៖ បើទោះបីជា​ឯកសារ​ត្រូវ​បាន​រៀបចំ​រួច​ហើយ​តែ​ដើម្បី​ឲ្យ​មានការ​ឆ្លើយ​តប​និង​គ្រប់​ភាគី​ទាំងអស់​និង​តម្រូវការ​របស់​សង្គម​ជាតិ​គឺ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​មាន​សង្គម​ស៊ី​វិល ដៃគូរ​អភិវឌ្ឍន៍ អ្នក​ជំនាញការ​ជាតិ និង​អន្តរជាតិ និង​អ្នក​សិក្សា​ស្រាវ ជ្រាវ​ដើម្បី​ផ្តល់​យោបល់​ជា​ធាតុ​ចូល ដើម្បី​ឲ្យ​ឯកសារ​នឹង​ក្លាយជា​ឯកសារ​មួយ ដែល​ត្រូវការ ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ដោយឡែក​ការ​ធ្វើ​សិក្ខាសាលា​នេះ​ក៏​ដើម្បី​ឲ្យ​ឯកសារ​គតិយុត្តិ​អំពី​ការ​កំណត់​ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​របស់​សង្គម​កម្ពុជា​ទាំងអស់​គ្នា​ផង​ដែរ​។

​សូមជម្រាបថា ទោះជាយ៉ាងណា​ក្តី​ លោក​ ជិន ម៉ាលីន ​មិន​ទាន់​បាន​បញ្ជាក់​ថា​ ឯកសារ​ដែល​ទស្សនទាន​នោះ​មាន​ប៉ុន្មាន​ជំពូក​និង​មាត្រា​នោះ​ទេ ដោយ​បាន​អះអាង​ថា​ទស្សនទាន​នេះ​នឹង​កំណត់​គ្រប់ ទិដ្ឋភាព ទាំងអស់​តែ​ម្តង​។ ក្នុង​នោះ​មាន​ ៖​ ទី​១-កម្ពុជា​គួ​រ​មាន​ជា​ច្បាប់​ឬ​គោលនយោបាយ ទី​២-យន្តការ​គ្រប់គ្រង​បែប​ណា ទី​៣-​តួអង្គ​ដែល​មាន​លក្ខ​ខណៈ​សម្បត្តិ​និង​នីតិសម្បទា ក្នុង​ការ​ដោះស្រាយ​វាយតម្លៃ​ចំពោះ​វិវាទ​។ ប៉ុន្តែលោក​ បាន​លើក​ឡើង​ថា​ ពេល​នេះ​ក្រសួងយុត្តិធម៌ ​និងសហគមន៍​អឺរ៉ុប​កំពុង​ពិភាក្សា​គ្នា​លើ​ឯកសារ​ទស្សនទាន​ទាំងនេះ​នឹង​ត្រូវ​បញ្ចប់​ការ​ពិភាក្សា​នៅ​អំឡុង​ខែ​មិ​នា ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

​គួរបញ្ជាក់ថា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌រូបនេះ ​ក៏​បានបញ្ជាក់ទៀត​ថា​ ក្រសួង​នឹង​ធ្វើ​កំណែរ​ទម្រង់ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នេះ​គឺ​ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឲ្យ​បាន​ខិត​ជិត​ប្រជាពលរដ្ឋ ព្រោះថា​យន្តការ​នេះ​គឺ​ដោះ ស្រាយ​វិវាទ​នៅ​ក្នុង​សហគមន៍​។ ជាក់ស្តែង ដើម្បីជៀសវាង​ការ​ដែល​ប្រជាពលរដ្ឋ​ទៅ​តុលាការ នាំ​ឲ្យ​មានកា​រ​ពិបាក​ដោយសារ​គាត់​មិន​ចេះ​ដឹង​អំពី​នីតិវិធី​ក្នុង​ការ​ប្តឹងផ្តល់​ជាដើម​៕ដោយ៖សហការី

រូបភាព៖លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​


ចែករំលែក៖