ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាបៀរអស់មួយកេសគិតលុយអស់២៧៧ដុល្លារឈ្លោះគ្នាឈុលផ្អេីលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនប្រុសស្រីមួយក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណៈផឹកស្រាបៀរអស់មួយកេសឱ្យម្ចាស់ហាងគិតលុយស្រាប់តែអស់ច្រេីនខុសពីការនឹកស្មាន ទើបសួរនាំពីតម្លៃរហុូតឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍កាលពី​វេលា​ម៉ោង​៤​និង៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ​​ឆ្នាំ២០២១នៅ​តាម​បណ្តោយ​ផ្លូវ​លេខ២០០៤ ក្នុងហាង​ផឹកស៊ី​អត់​យីហោ ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​​​ពី​ភ្ញៀវ​​ម្នាក់​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើត​ហេតុ គាត់​បាន​ចូល​ទៅផឹកស៊ី​ក្នុង​ហាង​​អត់​មាន​យីហោខាងលេីដោយ​គាត់​មក​ផឹក​ជាមួយ​ប្តី​​ជា​ជនជាតិ​ចិន និង​​បងប្អូន​៣​ទៅ​៤​នាក់​ទៀត​ ។ ពេល​ពួកគាត់ផឹកស៊ី​អស់​ស្រាបៀរ​មួយ​កេសស្រាប់តែគិតលុយ​អស់​ចំនួន​២៧៧​ដុល្លារ។ ដោយសា​រគិតតម្លៃថ្លៃ​ពេក​គាត់ក៏​បាន​សួរនាំ​ទៅ​ម្ចាស់​ហាង​ហើយម្ចាស់ហាងបាន​បញ្ជាក់​ប្រាប់​ថា ថ្លៃ​ស្រា​បៀរផ្សេង​និង​ថ្លៃ​ម្ហូប​ផ្សេង។ នៅ​ពេល​នោះ​គាត់​បាន​សុំ​ចុះ​តម្លៃខ្លះ ហើយថៅកែ​ហាង​បាន​បញ្ចុះ​តម្លៃនៅ​សល់​ចំនួន​១៦០​ដុល្លារ​។​បន្ទាប់​ពី​បញ្ចុះតម្លៃ​ហើយ ​ស្ត្រី​រូបគាត់(ប្រពន្ធ​ជនជាតិ​ចិន​)បាន​ឈ្លោះប្រកែក​គ្នា​ជា​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ហាង ហើយ​ស្ត្រី​ជា​ថៅកែ​ហាង​បាន​សួរ​ថា​ អត់​មាន​លុយ​ឱ្យថ្លៃ​ផឹកស៊ី​ទេ​ឬអី​បាន​ឈ្លោះប្រកែក​គ្នា​បែប​នេះ? នៅ​ពេល​នោះ​ដែរ​ ពួកគាត់ជា​ភ្ញៀវ​និង​ស្ត្រី​ម្ចាស់​ហាង​រួម​ជាមួយបុគ្គលិក​ស្រី​ៗ បាន​នាំ​គ្នា​ឈ្លោះ​គ្នាយ៉ាង​ខ្លាំង​មាន​ទាំង​យំ​ស្រែក​ពេញ​ហាង ដោយសារ​តែរូបគាត់ជា​ភ្ញៀវ​ចោទប្រកាន់​ថា ម្ចាស់​ហាង​មើលងាយ​គាត់ ចំណែកឯ​ស្ត្រី​ម្ចាស់​ហាង​ចោទប្រកាន់​ថា ស្ត្រី​ជា​ភ្ញៀវ​មើលងាយ​នារី​ៗ​ក្នុង​ហាង​ដែរ ។

ប្រភព​ព័ត៌​មានបាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​កំពុង​ឈ្លោះប្រកែក​គ្នា មាន​អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​មក​ថតយករូប​ភាព​ដោយ​មាន​កាន់​អាយ​ឌី​និយាយ​ហៅ​សមត្ថកិច្ច​នគរ​បាល​ឱ្យជួយ​ធ្វើអន្តរាគមន៍ ផង ស្រាប់តែ​បក្សពួក​ក្នុង​ហាង​ស្មានថា បុរស​សារព័ត៌មាន​ដក​កាំភ្លើង នាំ​គ្នា​ដេញ​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​រូប​នោះ​ភ័យ​ជិះ​ម៉ូតូរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ដល់​ប៉ុស្តិ៍​នគរបាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​សួរនាំ​ទើប​ដឹង​ថា​ ករណី​ខាងលើ​គឺ​ការ​យល់​ច្រឡំ​គ្នា​ហើយ​ភាគី​ទាំង​សងខាង​មិន​ប្តឹងផ្តល់​គ្នា​ទេ​ដោយ​ធ្វើ​លិខិត​បដិសេធបណ្តឹង​រៀង​ៗ​ខ្លួន ។​

ចំណែក​ថ្លៃ​ផឹកស៊ី​ភាគី​ជា​ភ្ញៀវ​បាន​បង់លុយ​ទៅ​ឲ្យ​ថៅកែ​រួចរាល់​អស់ហើយ ៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖