ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ឌី វិជ្ជា ប្រធានស.ស.យ.ក.ខេត្តស្វាយរៀងចុះសាកសួរសុខទុក្ខ លោក ជួន ប៉ែត ជួបគ្រោះថ្នាក់ចរាចរណ៏និងលោកស្រី ពោជ ពៅវុទ្ធី ដែលកំពុងមានផ្ទៃពោះហើយកូនក្នុងផ្ទៃមិនមានភាពប្រក្រតី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ាអនុប្រធានស.ស.យ.ក. ខេត្តស្វាយរៀងតំណាងលោក ឌី វិជ្ជា ប្រធានស.ស.យ.ក.ខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខលោក ជួន ប៉ែត គ្រូ បង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទ៍ និងជាកីឡាករស.ស.យ.ក. ស្រុកកំពង់រោទ៍ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បាក់ជេីងខាងស្ដាំ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ,លោក រឹក វុទ្ធីនៅសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ឃុំច្រេស ស្រុកចន្រ្ទា ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃស្ដាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងលោកស្រី ពោជ ពៅវុទ្ធី ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ឃុំមេសរថ្ងក ស្រុកចន្ទ្រា ដែលកំពុងមានផ្ទៃពោះ ហើយកូនក្នុងផ្ទៃមិនមានភាពប្រក្រតី។ការចុះសួរសុខទុក្ខជនរងគ្រោះទាំងនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ខែ កុម្ភ: ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកតូច ប៉ូលីវ៉ាតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន សសយក និងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត ជូនដល់លោក លោកស្រី ដែលកំពុងសម្រាកព្យាបាល និងសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានអាការជំងឺរបស់លោក លោកស្រី ។

លោកក៏បានជូនពរដល់លោក លោកស្រីសូមឱ្យឆាប់ជាសះស្បើយឡើងវិញ និងថែរក្សាសុខភាពឱ្យបានល្អ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន អនុវត្តជាប្រចាំនូវការសម្អាតអនាម័យ ហើយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលនៃជំងឺកូវីដ-១៩ដែលកើតមាននៅលើពិភពលោក ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕ យឹម សុថាន


ចែករំលែក៖