ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនឹងទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ពីអង់គ្លេសនៅខែមីនាឆ្នាំ២០២១

ចែករំលែក៖

តាមគម្រោងនៅខែមីនាឆ្នាំ២០២១ វ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន AstraZeneca នឹងមកដល់ប្រទេសវៀតណាមហើយ។

នៅខែមិថុនា ដែលវៀតណាមនឹងមានវ៉ាក់សាំងដល់ទៅ៣០លានដូសសម្រាប់ចាក់ជូនពលរដ្ឋ ។
នៅថ្ងៃទី៥ខែមករា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម
លោកង្វៀង ថាញ់ឡុង បានឲ្យដឹងថា ក្រសួងសុខាភិបាល បានដំណើរការស្រាវជ្រាវ និងផលិតវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម ។
បច្ចុប្បន្នវ៉ាក់សាំង Nanogen បានឆ្លងផុតដំណាក់ធ្វើតេស្តជាលើកដំបូងទៅលើមនុស្ស ហើយត្រៀមធ្វើតេស្តដំណាក់កាលទីពីរ ។ ចំពោះវ៉ាក់សាំង IVAX ការធ្វើតេស្ត ទទួលបានលទ្ធផលយ៉ាងល្អដោយមានអង់ទីគ័រការពារខ្ពស់។ ជាមួយគ្នានេះវ៉ាក់សាំង VABIOTECក៏ស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តផងដែរ។
ប៉ុន្តែអាទិភាពដំបូង របស់ក្រសួងសុខាភិបាល គឺទទួលបានវ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿនបំផុតដើម្បីទប់ស្កាត់ការឆ្លង ប្រកបដោយប្រសិទ្ធភាពបំផុត។ វៀតណាមបានពិភាក្សានិងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស។
តាមគម្រោងនៅដើមខែមីនាវៀតណាមនឹងទទួលបានវ៉ាក់សាំង ជាលើកដំបូង ហើយដល់ខែមិថុនា វៀតណាមនិងទទួលបានវ៉ាក់សាំងយ៉ាងតិច ៣០លានដូស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ស្ថានភាពឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងនៅ១១ខេត្តក្រុង ក្នុងប្រទេស ហើយយើងកំពុងតែចាត់វិធានការទប់ស្កាត់បានយ៉ាងល្អបំផុតតាមគោលនយោបាយរបស់រដ្ឋាភិបាល៕ ដោយ៖ធី រីណា

រូបភាព៖(minh họa)


ចែករំលែក៖