ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំដាក់ផែនការដល់នាយអាវុធហត្ថ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ពិធីប្រជុំដាក់ផែនការនេះធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាដោយអនុវត្តតាម ប្រមុខរាជរដ្ឋាភិបាល ។
កិច្ចប្រជុំដាក់ផែនការដល់កម្លាំងប្រដាប់អាវុធទាំងបីសហការជាមួយអាជ្ញាធរតាមព្រំដែនចេញល្បាតបង្ការទប់ស្កាត់តាមបណ្តោយព្រំដែនស្រាវជ្រាវ តាមដានក្តាប់សភាពការណ៍ចំនួនជនបរទេស និងប្រជាពលរដ្ឋដែលឆ្លងកាត់ចេញចូលតាមព្រំដែនត្រូវតែធ្វើចត្តាឡីស័ក ៕ដោយ៖វណ្ណៈ