គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមប្តឹងក្រុមហ៊ុនផលិតយន្តហោះប៊ូអុីងហើយ ។ ជាក់ស្តែងគ្រួសារជនរងគ្រោះ១៤គ្រួសារបានបញ្ជូនពាក្យបណ្តឹងឡើងទៅកាន់តុលាការ ជីកាហ្គោ សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីកម្រិតសុវត្ថិភាពរបស់យន្តហោះទើបបណ្តាលឲ្យមានគ្រោះថ្នាក់។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា យន្តហោះBoeing 737-500 របស់ក្រមហ៊ុន អាកាសចរណ៍ Sriwijaya Air មានបញ្ហាបច្ចេកទេស ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ ។
លោកDevi មេធាវីដើមបណ្តឹងបានឲ្យដឹងថា គ្រួសារជនរងគ្រោះចង់ទទួលបានការសងសំណង មិនត្រឹមតែពីក្រុមហ៊ុន អាកាសចរណ៍Sriwijaya Air នោះឡើយ គឺក្រុមប៊ូអុីង ក៏ត្រូវតែសងសំណងផងដែរ ក្នុងនាមជាអ្នកផលិតយន្តហោះ។
យន្តហោះBoeing 737-500 របស់ក្រុមហ៊ុន Sriwijaya Air ដឹកអ្នកដំណើរ៦២នាក់បានជួបគ្រោះថ្នាក់ថ្លាក់នៅតំបន់សមុទ្រកោះជ្វា កាលពីថ្ងៃទី៦ខែមករា ក្រោយការហោះហើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ ។
ឥណ្ឌូនេស៊ី បានស្រង់ប្រអប់ខ្មៅស្តីពីរបាយការណ៍នៃការហោះហើរ ពេលជួបគ្រោះថ្នាក់ ហើយមន្ត្រីក្នុងប្រទេសនេះ នឹងប្រកាសរបាយការណ៍ជាបឋម ដោយរង់ចាំ ប្រអប់ខ្មៅទីពីរថតសំឡេងពេលកំពុងហោះហើរ ។
លោកNurcayho Utomoប្រធានគណៈកម្មការសុវត្ថិភាព ដឹកជញ្ជូនឥណ្ឌូនេស៊ី បានឲ្យដឹងថា ប្រព័ន្ធម៉ាស៊ីស្វ័យប្រវត្តិមានបញ្ហាតាំងពីការហោះហើរប៉ុន្មានថ្ងៃមុនពេលគ្រោះថ្នាក់ ។ ទាំងនោះហើយទើប ឥណ្ឌូនេស៊ីនឹងបើកការស្រាវជ្រាវថាតើអាចបណ្តាលមកពីប្រព័ន្ធបញ្ជាហោះហើរស្វ័យប្រវត្តិឬយ៉ាណា ៕
ដោយ៖ធី រីណា(រូបភាព៖ AFP)