ភ្នំពេញ៖ បើយោងតាមប្រភពអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃចន្ទទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក ជាអគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។
កិច្ចប្រជុំនេះផ្តោតលើចំណុចដូចខាងក្រោម÷
១.ការងារដើម្បីត្រៀមបញ្ចូលក្នុងកម្មវិធីសន្និបាតក្រសួងមហាផ្ទៃ មាន÷
– ប្រធានបទដើម្បីដាក់បញ្ចូលក្នុងក្រុមពិភាក្សា
– បញ្ហាប្រឈមដែលអង្គភាពដោះស្រាយមិនបាន
– មតិយោបល់របស់អង្គភាពដែលជាសំនូមពរ។
២.ការរៀបចំវិភាគមុខងារក្នុងក្របខណ្ឌអគ្គាធិការដ្ឋាន៕
ដោយ៖ សិលា