ភ្នំពេញៈ នៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥ៈ០៥នាទីរសៀល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ទឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ រួមនិឹងលោក ហ៊ូ សាម៉ន ចៅសង្កាត់រងទី១ សង្កាត់ស្វាយប៉ាក បានដឹកនាំកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមអនឡាញមួយកន្លែងនៅចំណុចក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ (ស្រី៥នាក់)គឺ៖
១-ឈ្មោះ ថាង ចិន្តា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុមករកការងារធ្វើ។
២-ឈ្មោះ ម៉ា និមិត្ត ភេទប្រុសអាយុ២៦ឆ្នាំ (មកមើលតាមសង្សារ)។
៣-ឈ្មោះ ស៊ីម ចរិយា ភេទស្រីអាយុ១៩ឆ្នាំ (មករកបង)។
៤-ឈ្មោះ ស៊ីម ចាន់សុវណ្ណរិកា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស(មកហៅបង)។
៥-ឈ្មោះ ស៊ីម ផល្លឹម ភេទស្រី អាយុ២១ឆ្នាំ (មកតាមសង្សារ)។
៦-ឈ្មោះ ចាន់ ត្រា ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ មុខរបរបុគ្គលិកកត់ពុង។
៧-ឈ្មោះឃីម វ៉ាន់ថា ភេទប្រុសអាយុ៥០ឆ្នាំ មានទីលំនៅភូមិ “ក” សង្កាត់ច្រាំងចំរេះ២ ជាអ្នកលេង។
៨-ឈ្មោះ ម៉ាន មូសា ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់ច្រាំងចំរេះ២ ជាអ្នកលេង ។
៩-ឈ្មោះ ងួន សុវណ្ណ ភេទប្រសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិឡកំបោរ ជាអ្នកលេង។
១០-ឈ្មោះ ង្វៀង ង៉ុកថាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់ព្រែកព្នៅជាអ្នកលេង។
១១-ឈ្មោះ លី ស៊ីថន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅសង្កាត់ព្រែកព្នៅ ជាអ្នកលេង។
១២-ឈ្មោះ សុះ អុីមរ៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់ច្រាំងចំរេះ២ ។
១៣-ឈ្មោះ សូ ការ៉ាណៃ ភេទប្រុស មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ជាអ្នកលេង។
សម្ភារដកហូតរួមមាន៖
១-កុំព្យូទ័រចំនួន៧គ្រឿង
២-ទូរទស្សន៍ចំនួន១គ្រឿង
៣-ម៉ូនីទ័រចំនូន៧គ្រឿង
៤-ប្រាក់រៀល៥១៥.០០០រៀល
៥-ប្រាក់ដុល្លារ១២០$។
បច្ចុប្បន្នមនុស្សទាំងអស់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ជី ណា