ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែក្នុងក្រុងសៀមរាបបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យហើយរួចរាល់តាមផែនការគ្រោងទុកនាដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋបាលខេត្តសូមការអធ្យាស្រ័យពីបងប្អូនដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស ។ ក្នុងនោះផ្លូវមួយចំនួនដែលត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាប្លិ៍ ដែលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែក្នុងក្រុងសៀមរាបបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំដើម្បីឲ្យហើយរួចរាល់តាមផែនការគ្រោងទុកនាដំណាច់ឆ្នាំ២០២១ខាងមុខនេះ ។
ដូចនេះសូមសាធារណជនមេត្តាយោគយល់អធ្យាស្រ័យចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួនដែលបានបិទចរាចរណ៍ទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន៖
១-ផ្លូវ អ៊ុំ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជនកម្ពុជាទៅផ្លូវស៊ីវុត្ថា)
២-ផ្លូវមន្ទីរពេទ្យនាគទេពថ្មី
៣-ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប
៤-ផ្លូវវត្តរាជបូព៌ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា
៥-ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស
៦-ផ្លូវ៣០ម៉ែត្រ
៧-ផ្លូវស្តុបទន្លេសាបទៅជើង
៨-កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )។
ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន ៕
ដោយ៖សូ រិយា