ព័ត៌មានទាន់ហេតុការណ៍៖

Update,រហូតដល់ម៉ោង​១២,០០​នាទីថ្ងៃទី ៩​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​២នាក់​ (ជនជាតិខ្មែរ​ ១នាក់​ និងចិន​១នាក់​ ចូលតាមជេីងហោះហេីរនៅភ្នំពេញ) និង​មានជាសះស្បេីយ​១នាក់​ (ជនជាតិ​ឥណ្ឌូនេស៊ី​នៅភ្នំពេញ​)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២:០០​នាទីថ្ងៃទី ៩​ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ២នាក់​ (ជនជាតិខ្មែរ​ ១នាក់​ និង​ ចិន​១នាក់​ ចូលតាមជេីងហោះហេីរនៅភ្នំពេញ) និង​មានជាសះស្បេីយ​ ១នាក់​ (ជនជាតិ​ឥណ្ឌូនេស៊ី​នៅភ្នំពេញ​) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៤៧៦នាក់​​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ១៩នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥៧នាក់​​​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 421701 ស្មេីនឹង​ 25101 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖ សិលា


ចែករំលែក៖