ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង​ ក្រោយរកឃើញសត្វឆ្មាឆ្លងកូវីដ១៩​ ជាលើកដំបូង​ពេលនេះចាប់ផ្ដើមធ្វើតេស្ដរកជំងឺនេះលើសត្វចិញ្ចឹម

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន​ យ៉ុនហាប់​ បានចុះផ្សាយថា​ ​រដ្ឋាភិបាលរបស់ទីក្រុងសេអ៊ូល​ នៃប្រទេសកូរ៉េខាងត្បូង​ នៅថ្ងៃចន្ទទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា សត្វឆ្មានិងសត្វឆ្កែដែលមានអាការគ្រុនក្តៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្ដរកជំងឺ COVID-19 ប្រសិនបើពួកវាបានប៉ះពាល់នឹងអ្នកជំងឺ ឬតំបន់ដែលមានហានិភ័យ។

ជាក់ស្តែងកម្មវិធីធ្វើតេស្ដជំងឺ COVID-19 សម្រាប់សត្វចិញ្ចឹមទាំងនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងកាលពីថ្ងៃទី២៤ ខែមករា បានរាយការណ៍ពីករណីនៃការឆ្លងលើសត្វឆ្មាជាលើកដំបូងបង្អស់។

បេីតាមមន្ត្រីបង្ការជំងឺក្នុងទីក្រុងលោក Park Yoo-mi បានគូសបញ្ជក់យ៉ាងដូច្នេះថា៖«ចាប់ផ្តើមនៅថ្ងៃនេះតទៅ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់សត្វឆ្កែនិងសត្វឆ្មា»។

លោក Park Yoo-mi បន្តថា ការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងនៅទីតាំងដាច់ដោយឡែកមួយ ដោយក្រុមបុគ្គលិកសុខាភិបាល រួមទាំងក្រុមពេទ្យសត្វផងដែរ។ សត្វដែលវិជ្ជមាននឹងតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងមិនអាចឱ្យម្ចាស់ជាអ្នកថែទាំនោះទេ ប្រសិនបើម្ចាស់ក៏មានជំងឺ COVID-19 ដែរនោះ។

គួរបញ្ជាក់ថា​ សម្រាប់ប្រទេសកូរ៉េខាងត្បូង ករណីសត្វឆ្មាឆ្លងជំងឺ COVID-19 អាជាករណីប្លែកមួយ ប៉ុន្តែបើក្រឡេកទៅមើលអាមេរិកវិញ សូម្បីតែសត្វហ្គោរីឡាក៏បានឆ្លងជំងឺនេះដែរ៕

ដោយ៖សហការី​


ចែករំលែក៖