ព័ត៌មានទាន់ហេតុការណ៍៖

អ្នករកសុីដឹកឈើតាមម៉ូតូដួលសង្កត់ត្រូវក្បាលស្លាប់ភ្លាមនៅនឹងកន្លែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  មានហេតុការណ៍មួយកើតឡើងដោយសារម៉ូតូដឹកឈើប្រភេទ ស្រឡៅ០១ដុំធំជួបគ្រោះថ្នាក់ដោយខ្លួនឯងបានជ្រុលទៅបុកដើមស្វាយចន្ទីរហើយដួលសង្កត់ពីលើចំក្បាលបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអធ័មបំផុត។

ហេតុការណ៍ម៉ូតូដឹកឈើបុកដើមចាន្ទីដួលសង្កត់មនុស្សស្លាប់នេះបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២១ត្រង់ចំណុចភូមិអូរណា ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចនគបាលស្រុកកែវសីមាបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះស៊ុត សេត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ អូរណា ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីហើយត្រូវឈើសង្កត់ពីលើត្រូវចំក្បាលត្រង់សៀតផ្កាខាងស្ដាំស្លាប់ភ្លាមតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុនិងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ដោយ៖ជីវ័ន្ត


ចែករំលែក៖