ព័ត៌មានទាន់ហេតុការណ៍៖

កងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញជួយសង្គ្រោះករណីគ្រោះថ្នាក់ចរាចរណ៍​ ម៉ូតូបុកក្មេងស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ កងសង្គ្រោះបន្ទាន់៧១១​ បានចេញជួយសង្គ្រោះករណីយុវតីនិងក្មេងស្រីម្នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុបពី ជិះទៅបុកក្មេងស្រីដើរឆ្លងផ្លូវម្នាក់។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បានកេីតឡេីងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សូមជម្រាបថា ​ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០​ បានដឹង ម្នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និងម្នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ផា៕ដោយ៖សិលា


ចែករំលែក៖