ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០២នាក់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយគឺជាពលករមកពីប្រទេសថៃក្នុងនោះមាន៖
ទី១- ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរ មកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
ទី២- ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
ដោយ៖សុខ ខេមរា