ព័ត៌មានទាន់ហេតុការណ៍៖

ព្រីនស៍ គ្រុប បរិច្ចាគជំនួយឧបត្ថម្ភចំបាច់ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារនៅជិតគម្រោងទីក្រុង​រាម

ចែករំលែក៖

ព្រះសីហនុ៖ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មូលនិធិសប្បុរសធម៌ព្រីនស៍ គឺជាផ្នែកមួយ របស់ព្រីនស៍ ហូឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ​ ដែលធ្វើការផ្តោតសំខាន់លើផ្នែកសប្បុរសធម៌ បានបរិច្ចាគកញ្ចប់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារដែលកំពុងរស់នៅក្នុងភូមិអុង នៅស្រុកព្រៃនប់ ប្រទេសកម្ពុជា។ ភូមិនេះស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាម ដែលជាគម្រោងនៅលើផ្ទៃដីទំហំ ៨៣ ហិចតា ដែលកំពុងអភិវឌ្ឍន៍នៅលើដីដែលដែលបានចាក់បំពេញ នៅជិតព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលត្រូវបានរៀបចំដើម្បីប្រែក្លាយនៅតំបន់នេះឱ្យមានភាពរីកចម្រើន ការដឹកនាំប្រកបដោយឆន្ទៈដ៏ល្អប្រសើរនេះបានប្រព្រឹត្តិឡើងកាលពីម្សិលម៉្ងៃ ហើយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុនCanopy Sands Development ដែលជាសមាជិករបស់ ព្រីនស៍ គ្រុបក៏បានឆ្លៀតឱកាសដើម្បីជួបប្រឹក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់នូវតម្រូវការដ៏ចាំបាច់របស់សហគមន៍។ យុទ្ធនាការផ្តល់ជំនួយនៅភូមិអុងគឺជាគំនិតផ្តួចផ្តើមលើផ្នែកបរិស្ថានសង្គមនិងអភិបាកិច្ច(ESG)ចុងក្រោយបង្អស់របស់ព្រីនស៍ គ្រុប។

កញ្ចប់ជំនួយឧបត្ថម្ភនីមួយរួមមានអង្ករទំងន់២៥គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាប្រពៃណីត្បាញនៅជនបទ)។ វាជាការខិតខំប្រឹងប្រែងមួយក្នុងចំណោមការខិតខំប្រឹងប្រែងជាច្រើនដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ជាពិសេសព្រីនស៍ គ្រុបនឹងធ្វើឱ្យសម្រេចនូវចក្ខុវិស័យទៅអនាគតដែលមានតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៃគម្រោងនៅក្បែរមាត់សមុទ្រដោយផ្អែកលើការបញ្ចប់នៃគម្រោងទីក្រុងរាមក្នុងគោលបំណងផ្តល់នូវទីកន្លែងស្នាក់នៅសម្រាប់ប្រជាជនចំនួន១៣០,០០០នាក់ ហើយវាមានសក្ដានុពលក្នុងការនាំមកនូវលំនៅដ្ឋាន ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាច្រើន ដើម្បីនាំយកការរីកចម្រើនយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងស្រុក

ព្រីនស៍ គ្រុប បានផ្តោតទៅលើការផ្តល់ជូននូវសម្ភារចាំបាច់ប្រចាំថ្ងៃផ្សេងៗដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដាច់ស្រយ កំពុងជួបបញ្ហាប្រឈមនឹងសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះឱ្យបានទាន់ពេលវេលា

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន CanopySands Development បានមានប្រសាសន៍ថា យើងខ្ញុំមានភាពហ្មត់ចត់ក្នុងការទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងការបង្កើតនូវទំនាក់ទំនងមួយដ៏ល្អប្រសើរជាមួយពួកគេ ដែលជាអ្នកពាក់ព័ន្ធដ៏សំខាន់សម្រាប់គម្រោងទីក្រុងរាម។ យើងខ្ញុំមិនត្រឹមតែគិតគូរដល់ភារកិច្ចរបស់ពួកយើងដែលជាអ្នកដើរតួក្នុងការសហការប្រកបដោយទំនួលខុសត្រូវដើម្បីផ្តល់ជូននូវការជួយជ្រោមជ្រែងក្នុអំឡុងពេលដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមទាំងនេះទេ យើងខ្ញុំថែមទាំងជឿជាក់ថាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននឹងដើរតួនាទីដ៏សំខាន់និងជាផ្នែកមួយនៃកម្លាំងពលកម្មរបស់ពួកយើង ដោយសារវិសាលភាពនៃទីក្រុងរាម”សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង៧០នាក់បានប្រកបការងារនៅក្នុងគម្រោងទីក្រុងរាម។ ជាចុងក្រោយ យើងខ្ញុំនឹងផ្តល់នូវជំនាញចាំបាច់សំខាន់ៗតាមរយៈការផ្តល់ជូននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ដល់បុគ្គលិកផ្សេងទៀតដើម្បីិច្ចចូលរួមបន្ថែជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសម្រាប់គម្រោងនេះ”។  

ក្នុងអំឡុងពេលដំណើរការយុទ្ធនាការផ្តល់ជំនួយ អ្នកជំនាញខាងផ្នែកគ្រប់គ្រងជាច្រើនមកពីព្រីនស៍ គ្រុប បានសហការជាមួយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ក្នុងការស្វែងយល់ឱ្យបាន ប្រសើរឡើងពីតម្រូវការចាំបាច់របស់អ្នកស្រុកដែលកំពុងរស់នៅក្នុងតំបន់នោះដោយទទួលបានការណែនាំមកថា ពួកគេមានតម្រូវការចាំបាច់ក្នុងការសម្រួលដល់ការថែទាំសុខភាពឱ្យបានកាន់តែប្រសើរឡើងដោយសារស្រុកព្រៃនប់មានទីតាំងស្ថិតនៅក្រៅក្រុងព្រះសីហនុ សម្ភារបរិក្ខារវេជ្ជសាស្ត្រមូលដ្ឋានមិនទាន់ត្រៀមរួចរាល់អាចប្រើប្រាស់បាននៅឡើយទេ។  ដោយទទួលបានព័ត៌មានបែបនេះ ព្រីនស៍ គ្រុបនឹងធ្វើការអង្កេតទៅលើភាពដែលអាចធ្វើបាន ដើម្បីបង្កើតនូវឱសថកាល័យថែទាំសុខភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងនោះ។  

ទីក្រុងរាម នឹងនាំមកនូវឱកាសការងារជាច្រើនដែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាការគាំទ្រដល់ភាពរីកចម្រើននៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលរំពឹងទុកថានឹងឃើញនូវសមត្ថភាពរបស់ខ្លួនក្នុងការទទួលអ្នកដំណើរឱ្យមានការកើនឡើងពី៣.៦លាននាក់ រហូតដល់ទៅ១០លាននាក់នៅត្រឹមចុងទសវត្ស។ តាមរយៈការបរិច្ចាគនូវជំនួយដ៏សំខាន់នេះ ព្រីនស៍ គ្រុបសង្ឃឹមថាការពិភាក្សាដែលបានរៀបចំឡើងនេះអាចត្រូវបានបង្កើតឡើងរវាងសគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ដើម្បីធានាបាននូវទំនាក់ទំនងដ៏យូរអង្វែងប្រកបដោយផលិតភាពខ្ពស់

យុទ្ធសាស្ត្របរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) របស់ព្រីនស៍ គ្រុប មានត្រីមុខផ្តោតទៅការថែទាំសុខភាព ការអប់រំ និងការទំនាក់ទំនងក្នុងសហគមន៍។ កាលពីឆ្នាំមុន ព្រីនស៍ គ្រុប បានផ្តល់ជំនួយជាច្រើនដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺ និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានរៀបចំកម្មវិធីសប្បុរសធម៌ប្រមាណជាង២៤០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារផ្សេងៗដែលបានចំណាយក្នុងទំហំទកប្រាក់ច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋច្រើនជាង៣២០,០០០នាក់។ អ្នកឧកញ៉ា Chen Zhiប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ គ្រុប បានផ្តល់ជំនួយផ្ទាល់ខ្លួនដែលមានទំហំទឹកប្រាក់សរុប៣លានដុល្លារសហរដ្ឋអាមេរិច ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១លានដូស។​

ក្រុមហ៊ុន Two Way Public Relations

អាសយដ្ឋានៈ ជាន់ទី២ អាគារលេខ៥ (Rise Building) ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ប្រទេសកម្ពុជា  

អុីម៉ែល៖ hello@twowaypr.com 

វែបសាយថ៍៖ www.twowaypr.com 

អំពីអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ Prince Charitable Foundation Organization
ដោយការសុខចិត្តលះបង់ខ្លួនចំពោះជំនួយសប្បុរសធម៌សាធារណៈ គាំទ្រដល់ភារកិច្ចសាជីវកម្ម និងលើកស្ទួយដល់ភាពសុខដព្រមទាំងការរីកចម្រើនក្នុងសង្គម អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាសមាជិក​ នៃព្រីនស៍ ហូឌីង គ្រុប ផ្តោតទៅលើគម្រោងសុខុមាលភាពសង្គម រាប់បញ្ចូលទាំងការអភិវឌ្ឍទីក្រុង និងការការពារដល់អេកូឡូស៊ី ព្រមទាំងយកទឹកចិត្តទុកយ៉ាងខ្លាំងសំដៅជួយដល់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ជនពិការ និងមនុស្សចាស់ជរា។ ដោយមានការផ្តល់អាណត្តិកម្រិតថ្នាក់ជាតិមួយ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានទទួល ទឹកប្រាក់ចំនួន១លានដុល្លារសហរដ្ឋអាមេរិច ពីព្រីនស៍ ហូឌីង គ្រុប ដែលទំហំទឹកប្រាក់សរុបបានមកពីការធ្វើលទ្ធកម្មនៃចំណូលពីការលក់ទ្រព្យសម្បត្តិនានាអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ក៏បានទាក់ទាញប្រាក់ជំនួយដ៏ច្រើនគួរឱ្យកត់សម្គាល់ពីបុគ្គល និងអង្គការផ្សេងៗផងដែរអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង២៤០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន៣២០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច៕


ចែករំលែក៖