ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ ប្រទេសយូហ្គាន់ដា(AFRICA

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង២០ និង៣០នាទី នៅចំណុច អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញកម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា បានចូមរួមសហការជាមួយគយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានដំណើរការត្រួតពិនិត្យកាបូបស្ពាយ មិនប្រក្រតីសង្ស័យលាក់បង្កប់
សារធាតុញៀនដោយលទ្ធផលកម្លាំងបានឃាត់អ្នកដំណើរជាជនសង្ស័យម្នាក់ ឈ្មោះ MUGERWA JOEL ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ យូហ្គាន់ដាកាន់លិខិតឆ្លងដែនលេខB១៣២២៩៧និងចាប់យកវត្ថុតាងជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៩២២.៩០ក្រាម។
សមត្ថកិច្ចបានបញ្ជាក់ថាគោលដៅគឺនាំចេញពីកម្ពុជា ទៅកាន់ប្រទេសសាធារណរដ្ឋកូរ៉េហើយចេញពី កូរ៉េ ទៅកាន់ ឌូបៃ ប្រទេស អារ៉ាប់រួមនិងបន្តចេញពីឌូបៃ ទៅកាន់ប្រទេស យូហ្គាន់ដា៕

ដោយ៖ ស សម


ចែករំលែក៖