ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះអាមេរិកបើកជ្រុលហួសចេញពីផ្លូវពេលត្រៀមហោះហើរ​

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរ៧៧នាក់ បានជ្រុលហួសផ្លូវ ក្នុងពេលកំពុងត្រៀមហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ Pittsburgh អាមេរិក ។
គេហទំព័រ Independent ​បានផ្សាយថា​ នៅក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមានអ្នកស្លាប់ឬគ្រោះថ្នាក់នោះឡើយ​ ។ មន្ទីរព្យាករអាកាសធាតុអាមេរិកបានបញ្ជាក់ថា នៅពេលយន្តហោះជួបគ្រោះថ្នាក់ មានព្រិលធ្លាក់តិចៗ មានចុះអ័ព្ទ ធ្វើឲ្យការមើលផ្លូវមិនបានល្អ។
យន្តហោះBoeing 717 ដែលជួបគ្រោះថ្នាក់នេះ ​មានលេខហោះហើរ២២៣១ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ត្រៀមហោះហើររ​កទៅកាន់ទីក្រុង Atlanta អាមេរិក។ អ្នកដំណើរត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយយន្តហោះត្រូវបានអូសមកស្ថានីយ៍វិញ ។​ ក្រុមអ្នកដំណើរក៏បានសម្រេចបន្តជ្រើសរើសជើងហោះហើរផ្សេងទៀត​ជំនួសយន្តហោះជួបគ្រោះថ្នាក់ បើទោះបីយឺតបន្តិចក្តី ។
ក្រុមហ៊ុនអាកាសចរណ៍​Delta Air Lines បានប្រកាសថា នឹងវាយតម្លៃ ពីករណីខាងលើ ដោយមានកិច្ចសហការជាមួយ ស្ថាប័នគ្រប់គ្រងអាកាសយានដ្ឋានPittsburgh ៕ ដោយ៖ធី រីណា

រូបភាព៖Pittsburgh Post-Gazette

 


ចែករំលែក៖