ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តម្នាក់យកកំណាត់ទៅលក់បានមួយសប្តាហ៍ត្រូវថៅកែរោងចក្រចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបររថយន្តម្នាក់(ប្រមូលអីវ៉ាន់) ក្នុងរោងចក្រស៊ីងហឹងយាន ឃើញគេវ៉ៃបុងច្រឡំយកកំណាត់ទៅលក់បានមួយសប្តាហ៍ត្រូវថៅកែរោងចក្រចាប់ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង១៩ និង០០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះ នូ សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត(ប្រមូលអីវ៉ាន់)ស្នាក់នៅបន្ទប់ជួលក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ Zuo miaofang(ជូមាវ ហ្វាង)ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរថៅកែរោងចក្រ រស់នៅក្នុងរោងចក្រស៊ីងហឹងយាន ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះបានឱ្យជនសង្ស័យទៅដឹកកំណាត់នៅក្រុមហ៊ុន វ៉ៃរៀន ស្ថិតនៅម្តុំបឹងបាយាបចំនួន១០៤កី តែវ៉ៃបុងច្រឡំដាក់តែ៨៩កី។ ដោយឃើញចំនួនបុងនិងចំនួនកំណាត់ខុសគ្នាជនសង្ស័យក៏យកកំណាត់ដែលលើស១៥កីលក់អស់ ទើបមកដល់ថ្ងៃទីថ្ងៃទី១២កុម្ភៈ ខាងក្រុមហ៊ុនវ៉ៃរៀនបានប្រាប់ថា ថ្ងៃមុនកំណាត់ចេញចំនួន១០៤កី តែវ៉ៃបុងច្រឡំ។
ពេលទទួលបានដំណឹងនេះហើយជនរងគ្រោះក៏ហៅជនសង្ស័យមកសួរនាំ ខណៈនោះជនសង្ស័យបានឆ្លើយសារភាពថា ពិតជា១០៤កីមែន ហើយ១៥កីទៀតនោះខ្លួនបានយកទៅលក់អស់ហើយនៅម្តុំផ្លូវរថភ្លើង វត្តតាំងក្រសាំង បានលុយចំនួន300$។ បន្ទាប់ពីសួរនាំដឹងរឿងរ៉ាវអស់ហើយ ជនរងគ្រោះបានចាប់បញ្ជូនជនសង្ស័យមកឱ្យកម្លាំងកងរាជអាវុធហត្ថតែម្តង។ នៅមុខសមត្ថកិច្ចយើងជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តអំពើទុច្ចរិត យកកំណាត់ទៅលក់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្ត៕ ដោយ ៖ ព្រែកសំរោង


ចែករំលែក៖