ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធជិះម៉ូតូមិនប្រយ័ត្នបុកគូទម៉ូតូពីក្រោយរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូបើកបុកគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅលើផ្លូវ៣SVR៧ ភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចស្រុកចន្រ្ទាបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សោម ភៀន  អាយុ២៨ឆ្នាំ  មុខរបរកម្មកររោងចក្រ និងប្រពន្ធឈ្មោះ គុណ សុីមលឺអាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ កោះក្បានខាងជើង ឃុំសំរោង ស្រុក ចន្រ្ទា ជិះម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FU-៤៦០៩ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះរ៉ោន សុឃុន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស  រួមដំណើរដោយឈ្មោះ ខាន ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ទាំងពីរនាក់មានទីនៅបច្ចុប្បន្ន ភូមិ បារាយណ៍ ឃុំ មេសថ្ងក ស្រុកចន្រ្ទា ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១M-១៦២៦ ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងសិស្សសាលា២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១M-១៦២៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ ១FU- ៤៦០៩ជិះគ្នា២នាក់ប្ដីប្រពន្ធដែលបើកស្របទិសគ្នាខ្វះការប្រុងប្រយ័ត្ន
បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកតែម្ដង។
មធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកួៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសំរោងព្រមទាំង
បញ្ជូនអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖