ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ ផ្តល់ការលើកទឹកចិត្តដល់កងទ័ព និងជំរុញបន្ថែមការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ សី្តពីការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងលើកស្ទួយជីវភាពកងទ័ព ដោយអនុវត្តន៍តាមផែនការប្រឡងប្រណាំងរបស់កងពលតូចថ្មើរជើងលេខ៥៣ ។

នាថ្ងៃចុងសប្តាហ៍នេះដោយបានទទួលផែនការរបស់លោកមេបញ្ជាការ តាមបណ្តាកងឯកភាព ចំណុះវរសេនាតូចថ្មើរជើងលេខ៥៣ បានខិតខំយ៉ាងសកម្ម ក្នុងការប្រឹងប្រែង បង្កបង្កើនផល ចិញ្ចឹមសត្វដើម្បី ដោះស្រាយបន្ថែមលើជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនកងទ័ព និងការហូបចុកនៅក្នុងអង្គភាពបានយ៉ាងល្អប្រសើរ ព្រមទាំងបានចែកជូនបន្លែបង្ការ ដល់ក្រុមគ្រួសារទ័ពបានបរិភោគផងដែរ។

ដោយបានការថ្លែង ការកោតសរសើរពីលោកមេបញ្ជាការកងពល ចំពោះការខិតខំរបស់បងប្អូនកងទ័ព ដែលដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំកម្លាំង កសាងជម្រាកស្នាក់នៅ និង ការបង្កបង្កើនផល ចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត បន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពឱ្យកងទ័ពនៅក្នុងអង្គភាព ព្រមទាំងបានបំពេញបេសកកម្ម ប្រតិបត្តិការ ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖