ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ ក្រោមការចាត់តាំងបញ្ជាពីសំណាក់ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានចាត់ លោកមេបញ្ជាការផ្នែកសឹករងរំដួល ចុះសហការជាមួយក្រុមការងារសមាគមអតីតយុទ្ធជនថ្នាក់ស្រុក បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០ រៀល ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធកម្ពុជាខេត្តស្វាយរៀង ចំនួនមួយគ្រួសារ ដែលស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ក្រុមការងារសមាគមក៏បានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់លោកប្រធាន អនុប្រធាន និងក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តស្វាយរៀងទាំងអស់ជូនចំពោះក្រុមគ្រួសារសពផងដែរ។
សូមបញ្ជាក់ថា សពអតីតយុទ្ធជន មានឈ្មោះ ជា សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ បានទទួលមរណ:ភាពកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ៩ និង៣០នាទីព្រឹក ដោយឧបទ្ទវហេតុធ្លាក់ពីលើដើមត្នោត ៕
ដោយ៖ សិលា