ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហការការទូតតាមរយៈការលេងកីឡា រួមគ្នា ដើម្បីសុខភាព។

ប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ គឺនៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី)៕

ដោយ៖ សិលា


ចែករំលែក៖