ព័ត៌មានទាន់ហេតុការណ៍៖

Novak Djokovic យកឈ្នះ Taylor Fritz ទោះបីជាជួបបញ្ហារបួសក្នុងព្រឹត្តិការណ៍ Australian Open

ចែករំលែក៖

ម្ចាស់ការពារតំណែងជើងឯកកីឡាករវាយតឺន្នីស Novak Djokovic បានយកឈ្នះគូប្រកួតឆ្លងចូលក្នុងការប្រកួតជុំទីនៃព្រឹត្តិការណ៍ Australian Open បន្ទាប់ពីគាត់បានប្រកួតឈ្នះកីឡាករអាមេរិក Taylor Fritz នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ។

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic ត្រូវបានលេងទាំងមានរបួស ដោយ គាត់នៅតែកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៧-៦ (៧-១) ៦-៤ ៣-៦ ៤-៦ និង៦-២ កីឡាកររូបនេះត្រៀមជួបកីឡាករ Milos Raonicលំដាប់ទី១៤ពិភពលោកនៅជុំបន្ទាប ប៉ុន្តែបាននិយាយថាខ្ញុំដឹងថាវាជាការលេងទាំងឈឺចាបហើយខ្ញុំមិនដឹងថាតើខ្ញុំនឹងជាសះស្បើយពីរបួសក្នុងរយៈពេល២ថ្ងៃទៀតឬទេ”។

ការប្រកួតនេះគឺជាការប្រកួតចុងក្រោយដែលនឹងត្រូវធ្វើឡើងនៅលើទីលាន Rod Laver Arena នៅថ្ងៃទី៥នៃការប្រកួត ហើយបានចាប់ផ្តើមដោយមានមនុស្សចូលរួមរហូតដល់ទៅ៨០០០ នាក់នៅក្នុងទីលានប្រកួត

ទោះយ៉ាងណារដ្ឋ Victoria នៃប្រទេសអូស្រ្តាលីត្រូវបានរឹតត្បិត ជាលើកទីនៅពាក់កណ្តាលអធ្រាត្រនៅព្រឹកថ្ងៃសៅរ៍ ហើយកីឡាវាយតឺន្នីសអូស្រ្តាលីបានព្រមានអ្នកគាំទ្រថា ពួកគេនឹងត្រូវចាកចេញពីពហុកីឡដ្ឋាននៅម៉ោង១១និង៣០ នាទីថ្ងៃដើម្បីត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញមុនពេលការរឹតត្បិតមិនឲ្យមានការជួបជុំ

Australian Open នៅតែអាចលេងបាន ហើយអ្នករៀបចំកម្មវិធីសង្ឃឹមថាអ្នកគាំទ្រនឹងអាចវិលត្រឡប់ពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈសម្រាប់ការប្រកួតរយៈពេលថ្ងៃចុងក្រោយ

ទោះយ៉ាងណាក្នុងរយៈពេល៥ ថ្ងៃទៀតនឹងមិនមានអ្នកគាំទ្រអនុញ្ញាតឡើយនៅក្នុងការប្រកួតកម្មវិធី US Open ដែលត្រូវប្រកួតដោយបិទទ្វារនៅទីក្រុងញូវយ៉កក្នុងខែសីហា និងខែកញ្ញា

ជាមួយគ្នានោះកីឡាករ Djokovic បាននិយាយថាជាមួយនឹងព័ត៌មានអាក្រក់នៅថ្ងៃនេះ យើងបានដឹងថាកណ្តាលអធ្រាត្រនឹងដល់ពេលកំណត់សម្រាប់ពេលដែលយើងត្រូវទស្សនា វាជារឿងអកុសលសម្រាប់ហ្វូងមនុស្សដែលយើងមិនបានមើលការប្រកួតផ្ទាល់ ៕ដោយ៖ភារៈ

 


ចែករំលែក៖