ខេត្តកំពង់ចាម ៖ មានគេទម្លាយអោយដឹងថា , លោក ឈ្មោះ ឃី ម៉ានិត អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ១៤២A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកច្រើននាក់ទៀត អ្នកគួកជេរទិញលក់ដី ត្រូវបានម្ចាស់លុយដាក់ឱសានវាទឲ្យចូលខ្លួនមកដោះស្រាយត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បេីនៅរឹងរូសគេចវេស នឹងប្ដឹងពីបទ(ឆបោក) បន្តចាត់ការតាមច្បាប់មិនខាន ដែលបានចោទថា លក់ដីខ្យល់ចំនួន២៧ហិកតា នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ចំណាយលុយប្រមាណជាង១លានដុល្លារ ទីបំផុតជាដីខ្យល់ បោកប្រាស់ទាំងស្រុង។
សូមបញ្ជាក់ថា, តាមអងុ្គហេតុដំបូងកាលពីអំឡុង ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត ដែលជាឈ្មួញកណ្ដាល ហៅថាអ្នកគួកជេរដីរៀបដី បានទទួលលុយពីអ្នកទិញដីជាបន្តបន្ទាប់ចំនួន៤ទៅ៥លើក មានកុងត្រាលក្ខខណ្ឌ ត្រឹមត្រូវសរុបជាង១លានដុល្លារ ដេីម្បីយកលុយទៅប្រមូលទិញដីស្រែប្រាំងពីពលរដ្ឋចំនួន២៧ហិកតា ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្ទេរកម្មសិទ្ធឱ្យមកជនរងគ្រោះ ។ លុះដល់អំឡុង ខែកក្ដដា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត បានរត់ការផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា រួចរាល់ មកអោយជនរងគ្រោះប្រាកដមែន ។ ខណៈនោះជនរងគ្រោះ ក៍បានប្រគល់លុយបង្គ្រប់ឱ្យជនសង្ស័យឈ្មោះ ឃី ម៉ានិត គ្រប់ចំនួន ដើម្បីយកដីមកគ្រប់គ្រង ។
ដំណេីររឿងបន្តថា ក្រោយកាន់កាប់ដីបានរយៈពេលជាង១ខែ.ស្រាប់តែម្ចាស់ដីដើម
ចេញមុខតវ៉ាថា គាត់មិនបានលក់ដីនេះទេ ហើយក៍មិនបានទទួលលុយពីឈ្មោះ ឃី ម៉ានិត អ្វីដែរ..? ចំពោះស្នាមមេដៃនៅក្នុងលិខិតទិញលក់ដីនោះ គឺពុំមែនជាស្នាមមេដៃរបស់ខ្លួនឡើយ ។ បន្ទាប់មកក៍មានប្រតិកម្មស្រាវជ្រាវរកការពិត ខណៈ ឈ្មោះ ឃី ម៉ានិត បានយកលុយ រត់គេចខ្លួនបាត់ស្រមោល រីឯការធ្វេីលិខិតផ្ទេរកម្មសិទ្ធក្លែងបន្លំមេដៃ និងបានបង់ពន្ធប្រថាប់ត្រាទៀតផង ចុងក្រោយជនរងគ្រោះប្រគល់លុយឱ្យគ្រប់ចំនួន ។ ចុងក្រោយស្រាប់តែម្ចាស់ដីដើម ចេញមុខអះអាងថា៖ ខ្លួនមិនបានលក់ដីទេ ហើយក៍ពុំបានទទួលលុយអ្វីដែរ!។
ជនរងគ្រោះបានអះអាងបញ្ជាក់ថា លោក ឈ្មោះ ឃី ម៉ានិត អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ១៤២A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកច្រើននាក់ទៀត អ្នកគួកជេរទិញលក់ដី ត្រូវបានម្ចាស់លុយដាក់ឱសានវាទឲ្យចូលខ្លួនមកដោះស្រាយត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បេីនៅរឹងរូសគេចវេះនឹងប្ដឹងពីបទឆបោកចាត់ការតាមច្បាប់មិនខាន។
និយាយរួមទៅ ហេតុអ្វីក៏អាជ្ញាធរពាក់ព័ន្ធ បានទទួលស្គាល់និងចុះហត្ថលេខា បោះត្រាលើលិខិតស្នាមទាំងនោះ ! មានន័យថា, អំពើឆបោកនេះ កើតឡើងជាលក្ខណៈប្រពន្ធជាមួយនឹងអាជ្ញាធរផងដែរ៕ដោយ៖វណ្ណៈ